ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅស្រុកស្វាយអន្ទរ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅស្រុកស្វាយអន្ទរ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញជាអធិបតីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅស្រុកស្វាយអន្ទរ

ចេញផ្សាយថ្ងៃអង្គារ ១២ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ដំរីពួន ដែលមានការអញ្ជើញពីលោកនាយក លោកនាយករង នាយិកា នាយិការង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្រងមធ្យមសិក្សា ចំនួន ៤សាលា និងកម្រងបឋមសិក្សា ចំនួន ៦សាលា សរុបចំនួន ១ ២០០នាក់ ស្ថិតក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានចូលរួមអបអរសាទរជាមួយក្មួយៗសិស្សានុសិស្សក្នុងស្រុកស្វាយអន្ទរ ក៏ដូចជានៅទូទាំងប្រទេសក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ដែលជាថ្ងៃចូលដំបូងរបស់សិស្សានុសិស្ស ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការអបអរសាទរដល់សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន ១នាក់ ព្រមទាំងសិស្សពូកែក្នុងវិទ្យាល័យ ហ៊ុន សែន ដំរីពួន ឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនាឱកាសនោះទាំងអស់ សូមចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងត្រូវបញ្ជូនកូនចៅ ដែលគ្រប់អាយុឲ្យចូលរៀន ព្រមទាំងជំរុញកូនចៅឲ្យបន្តការសិក្សា រហូតដល់ថ្នាក់ខ្ពស់ៗ ដើម្បីអនាគតរបស់ពួកគាត់។

ចំពោះសិស្សានុសិស្សដែលបានចូលរួមនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ជំរុញឲ្យខិតខំសិក្សារៀនសូត្រ គោរពវិន័យសាលា គោរពលោកគ្រូ អ្នកគ្រូ ស្តាប់ដំបូន្មានឪពុកម្តាយ ឬអ្នកអាណាព្យាបាល គោរពច្បាប់ចរាចរណ៍ចៀសឆ្ងាយពីក្មេងទំនើង និងគ្រឿងញៀន ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ក្នុងឱកាសបើកបវេសនកាលនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(មួយលាន)រៀល និងសៀវភៅសរសេរ ចំនួន ១ ០០០ក្បាល ប្រគល់ជូនលោក ឡាំ សុង នាយកវិទ្យាល័យ ហ៊ុន សែន ដំរីពួន សម្រាប់ចូលរួមសម្រួលការចំណាយក្នុងការរៀបចំកម្មវិធី និងចែកជូនសិស្សានុសិស្សដែលខ្វះខាតសម្ភារៈសិក្សា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090