ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program

ឯកឧត្តម ស សុខា អញ្ជើញពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program

ឯកឧត្តម ស សុខា អញ្ជើញពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program

ចេញផ្សាយថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program ដល់មន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រទេសទូទាំងពិភពលោក កំពុងប្រែខ្លួនទៅជាប្រទេសដែលហៅថា រដ្ឋាភិបាលអេឡិចត្រូនិក(E-Government) ។ ក្នុងនោះប្រទេសកម្ពុជាយើងផ្ទាល់ ក៏ត្រូវបានប្រកាសថាជាប្រទេស (E-Government) ​នេះដែរ ដោយសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា គ្រប់វិស័យបានប្រែខ្លួនទៅជាការងារដែល នឹងពឹងផ្អែកភាគច្រើនក្នុងបច្ចេកវិទ្យា ​Digital នេះ។ រីឯនៅក្នុងវិស័យកីឡាកម្ពុជា ក៏មានតម្រូវការនេះដែរ ដើម្បីដើរឱ្យទាន់ និងឆ្លើយតមទៅនឹងតម្រូវការបច្ចេកទេសរបស់សហព័ន្ធអន្តរជាតិនីមួយៗ និងក៏ដូចជាត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ​២០២៣ នេះដែរ ក៏ដូចជាការប្រកួតអន្តរជាតិនានា។

 

ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿត ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងបញ្ជាក់ដែរថា យើងទាំងអស់គ្នាជាកោសិកា នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទទួលការបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មី ពីលោកគ្រូឧទ្ទេសកម្រិតអន្តរជាតិ មកពីសហព័ន្ធកីឡាបាល់ទះអាស៊ី គឺលោក Pavarit Dairiram​ ។

 

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសគ្រប់ផ្នែក អាជ្ញាកណ្តាល ចៅក្រម និងលេខាតុប្រកួត ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមពីបទបញ្ជាថ្មីៗ ពិសេសបច្ចេកវិទ្យាថ្មីក្នុងវិស័យកីឡា ដើម្បីយកមកអនុវត្តក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមការប្រកួតកម្រិតជាតិ និងកម្រិតអន្តរជាតិនានា ដើម្បីជាទុនក្នុងការទទួលយកនូវភាពជាម្ចាស់នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺសហព័ន្ធ បានដាក់ចេញនៅទស្សនវិស័យយ៉ាងច្បាស់លាស់ ព្រមទាំងបានរៀបចំនៅផែនការ ធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជាផ្នែកហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងផែនការអភិវឌ្ឍន៍ចំណេះជំនាញមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ធ្វើសកម្មភាពទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសនានា ជាពិសេសសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធកីឡាបាល់ទះពិភពលោក ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ និងជាប្រតិបត្តិករដ៏សំខាន់ ដើម្បីបង្កើតឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ក្នុងគោលបំណងផ្លាស់ប្ដូរបច្ចេកទេស និងទទួលបានបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍន៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090