ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តម ស សុខា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងខេត្តព្រៃវែង

ចេញផ្សាយថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ នៅក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង ដើម្បីជួយសម្រួលដល់បញ្ហាជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មិនមានបញ្ហាប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារហូបចុកនោះឡើយ ឲ្យតែពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដឹង ។ ឯកឧត្តម បានបន្តថា ជាក់ស្តែងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ថាមិនឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់បាយ ដោយយើងមិនបានដឹងនោះឡើយ។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំដទៃទៀត តែងតែលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ គ្រប់លំដាប់ថ្នាក់ចុះទៅតាមមូលដ្ឋាននានា ដើម្បីស្វែងយល់ ក៏ដូចជាក្តាប់ឲ្យបាននូវតម្រូវការចាំបាច់ បញ្ហាប្រឈម ព្រមទាំងសំណូមពររបស់ពលរដ្ឋ ក្នុងន័យឆ្លើយតបឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ស សុខា បានបន្តទៀតថា ដើម្បីជួយសម្រួល ក៏ដូចជាឆ្លើយតបបន្ទាន់នូវរាល់តម្រូវការនានារបស់ពលរដ្ឋកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានជំរុញឲ្យតួអង្គសំខាន់ទាំង៤ នៅមូលដ្ឋាន បន្តយកចិត្តទុកដាក់បំពេញភារកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងពង្រឹងការផ្ដល់សេវារដ្ឋបាលសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពបំផុត ទាំងនៅទីប្រជុំជន និងតំបន់ជនបទ។ តួអង្គទាំង៤ នៅមូលដ្ឋានរួមមាន ៖ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិ ។ ឯកឧត្តម បន្តថា កន្លងមកសម្តេចក្រឡាហោម ស ខេង តែងតែរំលឹកថា តួអង្គទាំង៤ នេះ គឺនៅកៀកជិតនឹងប្រជាពលរដ្ឋ ហើយត្រូវបម្រើពួកគាត់ឱ្យអស់លទ្ធភាព ដោយមិនបង្កភាពអសកម្មផ្សេងៗ ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋាន ឲ្យបន្តអនុវត្តការងារមួយចំនួនដូចខាងក្រោម ៖

១. បន្តយកចិត្តទុកដាក់រួមគ្នាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចជា ៖ ការផ្តល់សេវាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការបញ្ជាក់លិខិតស្នាមចាំបាច់ផ្សេងៗ ។ ក្នុងន័យនេះ ឯកឧត្តម ស្នើឲ្យពង្រឹងការងាររបស់ខ្លួន និងពិនិត្យពិច័យផ្ទៀងផ្ទាត់អោយបានច្បាស់លាស់ មុននឹងចេញជាផ្លូវការឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ចៀសវាងចេញទៅខុសឈ្មោះ ឬថ្ងៃខែឆ្នាំកំណើត ។ល។ ដែលនាំឲ្យខាតពេលវេលារបស់ប្រជាពលរដ្ឋ និងនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់អង្គភាព ឬមន្ត្រីរាជការសាធារណៈ។ ឯកឧត្តមថា សូមកុំធ្វើឲ្យខូចឈ្មោះអង្គភាព ឬស្ថាប័ន និងក្រុមការងារ ដោយសារតែភាពខ្ជីខ្ជា ឬការធ្វេសប្រហែសរបស់ខ្លួន។

២. បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានភាពកក់ក្តៅ និងមានជំនឿចិត្តលើអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ។

៣. ចំពោះលោកយាយ លោកតា ពុកម៉ែ អ៊ំ ពូ មីងទាំងអស់ សូមធ្វើយ៉ាងណាបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ ជាពិសេសរក្សាអនាម័យ ដោយអនុវត្តតាមទិសស្លោក (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។

៤. ត្រូវបន្តយកចិត្តទុកដាក់អប់រំណែនាំកូនចៅ របស់ខ្លួន ឱ្យខិតខំរៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ត្រូវសហការ និងហ៊ានរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីដឹង ឬឃើញមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀននៅក្នុងសហគមន៍របស់ខ្លួន៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090