ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

ចេញផ្សាយថ្ងៃសៅរ៍ ១៤ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

សៀមរាប ៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស ២៥៦៦-២៥៦៧ គ.ស ២០២៣ នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ។

ក្នុងពិធីក្រុងពាលីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល ក្រុមការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរអប្សរា សិស្សានុសិស្ស ជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ នេះ ជាខួបគម្រប់ ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ នេន មិនា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090