ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ដំណើរឆ្ពោះទៅរៀបចំ«សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ឈានដល់កិច្ចក្រុងពាលីហើយ

ដំណើរឆ្ពោះទៅរៀបចំ«សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ឈានដល់កិច្ចក្រុងពាលីហើយ

ដំណើរឆ្ពោះទៅរៀបចំ«សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ឈានដល់កិច្ចក្រុងពាលីហើយ

ខេត្តបន្ទាយមានជ័យ៖ដំណើរឆ្ពោះទៅកាន់ការរៀបចំកម្មវិធី «សង្ក្រាន្តបន្ទាយឆ្មារ ឆ្នាំ២០២៣» ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនោះ នៅថ្ងៃនេះបានឈានដល់កិច្ចក្រុងពាលីតាមប្រពៃណីសាសនា និងទំនៀមទម្លាប់ខ្មែរហើយ។

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការប្រតិបត្តិកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធពិធីក្រុងពាលី ក្រោមអធិតបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ាបណ្ឌិត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

នៅមួយថ្ងៃមុនប្រារព្ធពិធីក្រុងពាលីចូលឆ្នាំបន្ទាយឆ្មារនេះ ពោលគឺនាថ្ងៃទី១៦ ខែកុមុ្ភៈម្សិលមិញនេះ ឯកឧត្តម ស​ សុខា រដ្ឋលេខាធិការក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងឯកឧត្តម​ កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រតិបត្តិកម្មពិធីចូលឆ្នាំបន្ទាយឆ្មារ និងលោកជំទាវ បានដឹកនាំក្រុមការងារដែលជាថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មការនីមួយៗ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅជុំវិញប្រសាទបន្ទាយឆ្មារ។

នៅថ្ងៃដដែលនោះ ឯកឧត្តម ស សុខា និងឯកឧត្តម កែ សួនសុភាព ក៏បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗនៃគណៈកម្មការប្រតិបត្តិផងដែរ។ អនុគណៈកម្មការនៃគណៈកម្មការប្រតិបត្តិការកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ រួមមានលេខាធិការដ្ឋាន, អនុគណៈកម្មការផ្គត់ផ្គង់ ដឹកជញ្ជូន និងទំនាក់ទំនងសាធារណៈ, អនុគណៈកម្មការរចនា សិល្បៈ តន្រ្តី សាសនា និងគុនខ្មែរ, អនុគណៈកម្មករសម្របសម្រួលយុវជន និងបរិស្ថាន, អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការចលនូបត្ថម្ភ, អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុ។

សូមបញ្ជាក់ពិធីចូលឆ្នាំបន្ទាយឆ្មារ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ​បញ្ចស័ក ព.ស២៥៦៦ នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ សម្រាប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលប្រារព្ធឡើងមួយថ្ងៃមុនថ្ងៃចូលថ្មីប្រពៃណីជាតិ មានកម្មវិធី និងព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើននឹងត្រូវប្រារព្ធ និងរៀបចំឡើង រហូតដល់ថ្ងៃទី១៦ ខែមេសាដែលជាថ្ងៃចុងក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090