ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ប្រជាពលរដ្ឋមានការសាទរ និងអរគុណចំពោះលោក ម៉ូវ ម៉ានិត និង មន្ត្រីពាក់ព័ន្ធដែលបានជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់របស់លោក ស៊ុន ច័ន្ទថន តាមបណ្តឹងពលរដ្ឋជាច្រើនលើក ច្រើនសារ

ប្រជាពលរដ្ឋមានការសាទរ និងអរគុណចំពោះលោក ម៉ូវ ម៉ានិត និង មន្ត្រីពាក់ព័ន្ធដែលបានជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់របស់លោក ស៊ុន ច័ន្ទថន តាមបណ្តឹងពលរដ្ឋជាច្រើនលើក ច្រើនសារ

ប្រជាពលរដ្ឋមានការសាទរ និងអរគុណចំពោះលោក ម៉ូវ ម៉ានិត និង មន្ត្រីពាក់ព័ន្ធដែលបានជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់របស់លោក ស៊ុន ច័ន្ទថន តាមបណ្តឹងពលរដ្ឋជាច្រើនលើក ច្រើនសារ

 

ចេញផ្សាយថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញថ្ងៃនេះ

ភ្នំពេញ៖ ក្រោយពីមានបណ្តឹងស្នើសុំទប់ស្កាត់ការសាងសង់សំណង់របស់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារ ចំពោះម្ចាស់សំណង់ឈ្មោះ ស៊ុន ច័ន្ទថន។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ក្រុមការងារការិយាល័យ ដ ន ស ភ ខណ្ឌសែនសុខ ដោយមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងតាមពាក្យបណ្តឹងទប់ស្កាត់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឈ្មោះ សៀង ស្រីមុំ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ ដែលមានការសហការចូលរួមមាន៖ លោក លូ ណូរ៉ា មន្ត្រីការិយាល័យ ដ ន ស ភ ខណ្ឌសែនសុខ, លោក ម៉ី ច័ន្ទឧត្តម មន្ត្រីការិយាល័យ ដ.ន.ស.ភ ខណ្ឌសែនសុខ,លោក កែវ រិទ្ធិ ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា,លោក ជុំ ណែម មេភូមិចុងថ្នល់ខាងកើត, បានចុះដល់ទីតាំងដីជាក់ស្តែងតាមពាក្យបណ្តឹងរបស់អ្នកស្រី សៀង ស្រីមុំ ដោយក្រុមការងារពិនិត្យឃើញថាឈ្មោះ ស៊ុន ច័ន្ទ ម្ចាស់ក្បាលដីលេខ ៨៤៨ នៅតែបន្តសាងសង់ ដោយឡែករបងដែលបានសាងសង់រួចរាល់ហើយ ដោយពេលនេះគឺបានប្រាប់ទៅម្ចាស់សំណង់ឲ្យធ្វើការផ្អាកការសាងសង់សិន ដោយរងចាំការដោះស្រាយពីអាជ្ញាធរ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យសារព័ត៌មានដឹងថា កន្លងមកមានប្រជាពលរដ្ឋផ្សេងទៀតក៏បានប្តឹងលោក ស៊ុន ច័ន្ធថន ពីការសាងសង់សំណង់របស់លោក ស៊ុន ច័ន្ទថន នេះផងដែល ដោយបានដាក់បណ្តឹងជូនទៅលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដោយមានកម្មវត្ថុៈ ស្នើសុំជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់របស់ម្ចាស់ក្បាលដីលេខ ៨៤៨.៨៤៩.៨៥០ នៅទីតាំងខាងលើ ដែលកំពុងសាងសង់លើផ្លូវសាធារណៈ និងស្នើសុំឲ្យរុះរើសំណង់ចេញពីផ្លូវសាធារណៈចេញវិញ។ ហើយនៅក្នុងឆ្នាំ២០២១ លោកក៏បានប្តឹងករណីនេះទៅសាលារាជធានីភ្នំពេញ ហើយសាលារាជធានីបានចេញលិខិតលេខ ៧៦៣/២១ ដ.ក.អ.វ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឲ្យរដ្ឋបាលខណ្ឌសែនសុខធ្វើការដោះស្រាយ និង រាយការណ៍ ក្រោយមកម្ចាស់សំណង់នេះបានផ្អាក ការសាងសង់មួយរយៈ តែក្រោយមកម្ចាស់សំណង់បានធ្វើការសាងសង់រំលោភលើផ្លូវសាធារណៈបន្ថែមទៀត ដោយមិនគោរពការដោះស្រាយរបស់អាជ្ញាធរ។ ហើយថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ លោកបានដាក់ពាក្យបណ្តឹងម្តងទៀត នៅតែម្ចាស់សំណង់ខាងមិនឈប់។ និង ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៣ លោក វ៉ាន់ អៀង បានដាក់ពាក្យបណ្តឹងទៀត ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាអមលេខ:១៦០/២៣ ដកអ.រ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ។ ដោយត្រូវអនុវត្តតាមចំណាររបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដើម្បីចុះផ្អាកការដ្ឋានសំណង់ ធ្វើការដោះស្រាយ រួចធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញវិញ។ តែម្ចាស់សំណង់នៅតែមិនផ្អាក គិតតែសម្រុកធ្វើ ដោយមិនគោរពការដោះស្រាយរបស់អាជ្ញាធរ។

ទើបតែពេលនេះមានបណ្តឹងថ្មីទៀតពីប្រជាពលរដ្ឋ ទើបមានការចុះមកហាមឃាត់ពីសំណាក់អាជ្ញាធរ និងការផ្អាកជាថ្មី។

បើតាមការឲ្យដឹងពីលោក វ៉ាន់ អៀង បានប្រាប់ឲ្យដឹងថា រូបលោកក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានទប់ស្កាត់ការសាងសង់សំណង់របស់លោក ស៊ុន ច័ន្ធថន នេះជាច្រើនលើក ច្រើនសាមកហើយ តែលោក ស៊ុន ច័ន្ទថន នៅតែបន្តសាងសង់ និងធ្លាប់បានប្រើពាក្យសម្តីគម្រាមរូបលោក ដែលធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការរស់នៅ។ ហើយការសាងសង់នេះនៅលើផ្លូវច្រកសាធារណៈ និង បានបិតខ្សល់ ធ្វើឲ្យទឹកហូរចូលជ្រាប ធ្វើឲ្យមានការខូចខាតសម្ភារៈរបស់រូបលោកផងដែរ។ លោកបានបន្ថែមថាមូលហេតុដែលលោក និង ប្រជាពលរដ្ឋមានការភ័យខ្លាចនោះគឺ លោក ស៊ុនច័ន្ទថន ជាមន្ត្រីយោធា និងជាអ្នកជំនួញធំមួយ ទើបលោកមិនខ្វល់ពីការប្តឹងរបស់ប្រជាពលរដ្ឋ និងការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ។

 

ជុំវិញករណីនេះប្រជាពលរដ្ឋមានការទទូចស្នើសុំជាបន្តសុំឲ្យលោក ម៉ូវ ម៉ានិត មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគាត់ជាប្រជាពលរដ្ឋផង ដោយពួកគាត់សុំរស់នៅបានសុខដោយកុំឲ្យមានការរំលោភបំពាន និងជួយរក្សាផ្លូវច្រកមួយនេះទុកជាប្រយោជន៍រួម ដោយកុំឲ្យមានការសាងសង់សំណង់អ្វីផ្សេងៗទាំងអស់ ដោយទុកឲ្យខ្យល់ចេញចូល និងប្រើប្រាស់បាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090