ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល

ចេញផ្សាយថ្ងៃពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។

តាមអនុក្រឹត្យលេខ ៣៧៧ ស្តីពីការតែង តាំងមន្ត្រីរាជការ សម្រេចតែងតាំង លោក គាត ហ៊ុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ៤ ជា អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោក ស្រី អភិបាលរងក្រុង លោកចៅសង្កាត់ សមាជិក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលផងដែរ។


បន្ទាប់ពីការបេ្តជ្ញាចិត្ត របស់ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលបាលក្រុងប៉ោយប៉ែត និង អានរបាយការណ៍ សំខាន់ៗ ការងារ អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន រួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការអបអរសាទរការចូលកាន់មុខ តំណែងជាអភិបាល នៃគណៈអភិបាល ក្រុង​ប៉ោយប៉ែត នាពេលនេះ សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្រោមការ ដឹកនាំរបស់ គណៈបញ្ជាការឯកភាពក្នុងក្រុង។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធនល្អៗ របស់ លោក គាត ហ៊ុល អភិបាល​ក្រុង​ប៉ោយប៉ែត ដោយមានការឯកភាព ពីថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។


ព្រមទាំងបានផ្តាំផ្ញើរ ដល់ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ដែលចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តសម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល នេះ ត្រូវខិតខំបំពេញការងារប្រកប ដោយសមត្ថភាព មនសិកា និងបន្តអនុវត្តន៍ការងារ កាន់តែល្អជាងមុន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090