ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ក្មេងស្ទាវចំនួន០៧នាក់ រមាស់ដៃកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតក្របួចបាន…!!!

ក្មេងស្ទាវចំនួន០៧នាក់ រមាស់ដៃកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតក្របួចបាន…!!!

ក្មេងស្ទាវចំនួន០៧នាក់ រមាស់ដៃកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងក្រុងប៉ោយប៉ែតក្របួចបាន…!!!

ចេញផ្សាយថ្ងៃសុក្រ ២ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣
ដោយ៖ការិយាល័យនិពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានទទួលបណ្តឹង ពីឈ្មោះ ដៀប បញ្ញា ភេទ
ប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ
ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ។


លោក វរសេនីយ៍ឯក សៅ សារឿនបានប្រាប់ឲ្យដឹងថានៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)កើតឡើងនៅចំណុច លើផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


លោក វរសេនីយ៍ឯក សៅ សារឿន បានបន្តទៀតថា
ជនរងគ្រោះមានគ្នា០៣នាក់ ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។
អ្នកទាំង០៣ រស់នៅភូមិសែសិន សង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះទាំង០៣នាក់ ជីះម៉ូតូ០១គ្រឿងម៉ាក ហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ.2A.7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នងអ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។

លោក វរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងថា
ក្រោយពេលទទួលបណ្តឹងរួចហើយ កំលាំងជំនាញ និងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។

១-/ ឈ្មោះជិន ចក់ភេទប្រុស អាយុ១៧ឆ្នាំ

២-/ ឈ្មោះផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ

៣-/ ឈ្មោះសុះ ដារី ភេទប្រុស អាយុ២៣
ឆ្នាំ

៤-/ ឈ្មោះថា បញ្ញា ភេទប្រុសអាយុ១៧
ឆ្នាំ ។
ក្រោយពីបានសាកសួរជនទាំងបួនខាង
លើបានសារភាពថាពួកខ្លួនពិតជាបានកាប់
វាយគេយកម៉ូតូពីជនរងគ្រោះពិតមែន និងបាន
ប្រាប់ថាមានបក្សពួកផ្សេងទៀតកំពង់គេចខ្លួន
នៅអូរបីជាន់ លុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កំលាំ
ងជំនាញបានចុះស្រាវជ្រាវនៅឃុំអូរបីជាន់
ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម

១-/ ឈ្មោះវង សាវន ភេទប្រុស អាយុ១៦
ឆ្នាំ ។

-/២ ឈ្មោះមេឺយ សុីម៉េង ភេទប្រុស អាយុ
១៧ឆ្នាំ ដូចនេះសរុបបានចំនួន៦នាក់ ដកហូតបានម៉ូតូ២គ្រឿង ។
ក្រោយពីបានសាកសួរជនទាំង០៦នាក់បាន
សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់គេ
យកម៉ូតូតាមបណ្តឹងពីឈ្មោះ ដៀប បញ្ញា ភេទប្រុ
ស អាយុ១៦ឆ្នាំពិតមែន ។
ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090