ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រាក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រាក្នុងខេត្តព្រៃវែង

ឯកឧត្តម ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រាក្នុងខេត្តព្រៃវែង

ចេញផ្សាយថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣
ដោយ៖ការិយាល័យពន្ធនាយកគេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកុមារកំព្រាមកពី ៣មណ្ឌល ក្នុងខេត្តព្រៃវែង នៅមណ្ឌលកុមារកំព្រាខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ក្នុងឱកាសនោះលោកជំទាវ ញែម សាខន ស ខេង និងឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានប្រគល់ជូនអំណោយដល់លោកគ្រូ អ្នកគ្រូមណ្ឌលទាំង៣ ចំនួន ៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល កុមារកំព្រាទាំង ៣មណ្ឌល ទទួលបាន ៖ នំ ចំនួន ១០ធុង នាឡិកា ចំនួន ២១០គ្រឿង កាបូប ចំនួន ២០៥សំរាប់ សម្ភារៈសិក្សា ចំនួន ២០៥ឈុត សាប៊ូម្សៅ ចំនួន ២៥កេស ខោអាវកីឡា ចំនួន ២០៥ឈុត និងសម្ភារៈក្មេងលេងមួយចំនួន ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាទាំងអស់ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏ថ្លែងនូវការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃមណ្ឌលទាំង៣ ឲ្យបន្តកិច្ចការមួយចំនួនដូចខាងក្រោម ៖
ទី១. សូមបន្ត និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាព ជីវភាពរស់នៅរបស់កុមារ ក្នុងចេតនាជាឪពុក ជាម្ដាយបង្កើតរបស់ពួកគេ។ សូមចាំថាកូនៗនៅក្នុងបន្ទុកគ្រួសាររបស់អស់លោក លោកស្រី រីកចម្រើន នោះគ្រួសាររបស់អស់លោក លោកស្រី នឹងបានសុខ មានសុភមង្គល ប៉ុន្តែបើកូនៗរបស់អស់លោក លោកស្រីនៅមណ្ឌលនេះ រីកចម្រើន នោះសង្គមជាតិរបស់យើងទាំងមូល នឹងបានសុខ មានសុភមង្គលដូចគ្នាដែរ។

ទី២. សូមរក្សាបង្កើនសាមគ្គីរស់នៅផ្ទៃក្នុង ទាំងរវាងបុគ្គលិកការងារ និងកុមារទាំងឡាយ។ ដាច់ខាតមិនត្រូវបណ្ដោយឱ្យកើតមានការប្រកាន់ក្រុម ឬបក្សពួកនិយមឡើយ ទោះបីក្រុមតូច ឬធំក្ដី។ សូមចាំថា ទឹកជ្រាបចេញពីស្នាមប្រេះតូចៗនេះឯង រួចចុងក្រោយវាអាចបង្កជាគ្រោះលេចលង់បាន។

ទី៣. សូមកុំអនុវត្តវិន័យ ឬបទបញ្ជាផ្ទៃក្នុង តឹងរ៉ឹងជ្រុលចំពោះកុមារ ក៏ប៉ុន្តែត្រូវអនុវត្តដោយម៉ត់ចត់ និងត្រឹមត្រូវ។ ច្បាស់ហើយវិន័យនៅតាមគ្រួសារនីមួយៗ ត្រូវតែមាន ប៉ុន្តែត្រូវអោយច្បាស់ថាវិន័យ ឬច្បាប់នោះ កុមារអាចអនុវត្តបាន។ មានន័យថា វាមានលក្ខណៈសមស្រមតាមបទដ្ឋាននៃច្បាប់ ឬសិទ្ធិកុមារអន្តរជាតិ ។ មិនមែនជាការបង្ខិតបង្ខំជ្រុល ឬលើសតម្រូវការរបស់កុមារនោះឡើយ។

ទី៤. សូមតាមដាន និងការពារអោយម៉ឺងម៉ាត និងជាប្រចាំចំពោះសុខភាពកុមារ។ ដាច់ខាតមិនត្រូវបណ្ដោយឱ្យកុមារទៅសេពគប់មិត្តភក្ដិមិនល្អខាងក្រៅឬចាញ់ការលួងលោមគេទៅប្រព្រឹត្តគ្រឿងញៀនឡើយ។ ក្នុងករណីរកឃើញថាកុមារណាម្នាក់ធ្លាក់ខ្លួនរងគ្រោះ ឬក៏សេពគប់មិត្តភក្តិខុសនោះ សូមរកវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យបញ្ហានោះរីករាលដាលកាន់តែធំ។

ទី៥. សូមអស់លោក លោកស្រី ជួយបំផុសស្មារតីលេងកីឡា និងជ្រើសរើសយ៉ាងហោចឱ្យបានមួយប្រភេទកីឡា ដើម្បីលេងនៅក្នុងមណ្ឌលរបស់ខ្លួន ។ និងសូមជួយជំរុញស្មារតីសាធារណជន ក៏ដូចជាសមាជិកគ្រួសារ ឱ្យចូលរួមគាំទ្រការប្រកួតកីឡាស៊ីហ្អេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានផុសផុលទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិរបស់យើង៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090