ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក

ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក

ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក

ចេញផ្សាយថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ចំនួន ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ នៃក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក ដែលក្នុងនោះសម្រាប់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ រួមមាន ៖ ទី១. ស៊ីហ្គេមលើកនេះ មិនមែនជាគោលដៅបញ្ចប់ក្នុងការលើកកម្ពស់អនុ វិស័យអប់រំកាយ និងកីឡានោះទេ ទី២. ត្រូវមានសាមគ្គីភាពក្នុងការងារ ពោលគឺរួមគិត រួមធ្វើ រួមគ្នាទទួលខុសត្រូវ ទី៣. ទប់ស្កាត់អោយបាននូវទំនាស់ផលប្រយោជន៍ និងទី៤. បន្តអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ(AP) របស់អង្គភាពសាមីនីមួយៗ និងទី៥. សហការការងារក្នុងកម្រិតបច្ចេកទេសជាមួយនឹង CAMSOK ។


ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានផ្តល់អនុសាសន៍ ចំនួន ២ចំណុច ដល់សហព័ន្ធកីឡាជាតិ រួមមាន ៖ ទី១. សូមឲ្យសហព័ន្ធទាំងអស់ អនុវត្តការប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ជូន ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទី២. បន្តអភិវឌ្ឍកម្រិតបច្ចេកទេសប្រភេទកីឡារបស់ខ្លួនឱ្យបានប្រសើរជាងមុន ព្រោះថាស៊ីហ្គេមឆ្នាំនេះ មិនមែនជាគោលដៅដែលយើងត្រូវបញ្ចប់នោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានផ្ដល់ជូននូវក្រមសីលធម៌ ចំនួន ៣ចំណុច ចំពោះអត្តពលិក ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម រួមមាន ៖ ទី១. ត្រូវគោរពវិន័យ សេចក្ដីថ្លៃថ្នូរ សាមគ្គីភាព មិត្តភាព ក្នុងនាមជាអគ្គពលិកម្ចាស់ផ្ទះ ទី២. ត្រូវប្រកាន់ខ្ជាប់នូវបទបញ្ជាការប្រកួតប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត សមត្ថភាព យុត្តិធម៌ ស្អាតស្អំ សុច្ចរិតក្នុងការដណ្តើមមេដាយជូនជាតិ និងទី៣. មិនត្រូវប្រើប្រាស់សារធាតុដែលហាមឃាត់ដោយ WADA ។

ការផ្តល់អនុសាសន៍របស់ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ កំពុងហាត់ហ្វឹកហ្វឺនត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកីឡា ក៏ដូចជាអង្គភាពក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ដែលដើរស្របទៅនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់ស៊ីជំរៅវិស័យអប់រំកាយ និងកីឡា ក្នុងនោះបាននាំមកជាលទ្ធផលកិត្យានុភាពជាតិទាំងនៅក្នុងកម្រិតពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់ ជាពិសេសការណ៍ទាំងនេះ ក៏បានក្លាយជាចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ចូលរួមលេងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាយ៉ាងតិច មួយប្រភេទកីឡាប្រចាំជីវិត”។

 

ជាមួយគ្នានោះឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសរសើរជាខ្លាំងផងដែរ ដែលថ្មីៗនេះ អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិមួយចំនួន បានសហការជាមួយគណៈកម្មការរៀបចំអង្គរសង្ក្រាន្ត ក្នុងការរៀបចំភូមិកីឡាស៊ីហ្គេម និងអាស៊ានប៉ារាហ្គេម។ អ្វីៗទាំងអស់នេះ យើងបានមកពីមូលដ្ឋានដែលជាសត្យានុម័ត គឺសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និង ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បាននាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញជូនប្រជាជាតិទាំងមូល ដែលជាហេតុនាំឲ្យសេដ្ឋកិច្ច មានការរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសរាជរដ្ឋាភិបាល បានលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមអនុវិស័យអប់រំកាយ និងកីឡា ក្នុងនោះរាជដ្ឋាភិបាល បានដាក់ទុកជាច្រើន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដើម្បីពន្លឿនការអភិវឌ្ឍ ដែលមកដល់ឆ្នាំនេះ ប្រទេសកម្ពុជារបស់យើង មានភាពស័ក្តិសម និងគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះមហាព្រឹត្តិការណ៍កីឡាក្នុងតំបន់ គឺ SEA Games ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090