ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា ៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង

ឯកឧត្តម ស សុខា ៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង

ឯកឧត្តម ស សុខា ៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង

ចេញផ្សាយថ្ងៃចន្ទ ១០ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា “ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ០៩៧នាក់ ក្នុងស្រុកស្វាយអន្ទរ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ ដែលកម្ពុជារង់ចាំឱកាសនេះ អស់រយៈពេលជាង ៦០ឆ្នាំហើយ។ ជាលទ្ធផលកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការរៀបចំនេះ។ ក្នុងនោះកម្ពុជា ទទួលបានមេដាយសរុប ចំនួន ២៨២គ្រឿង (មេដាយមាស ៨១ មេដាយប្រាក់ ៧៤ មេដាយសំរឹទ្ធ ១២៧ និងទទួលបានចំណាត់ថ្នាក់លេខ៤) ក្នុងតំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស)។ ដែលនេះគឺជាមោទកភាពថ្មីមួយទៀតរបស់កម្ពុជា។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ទទួលបានការគោរព កោតសរសើរ ការពេញចិត្តពីសំណាក់បណ្តាប្រទេសដែលបានមកចូលរួម និងកីឡាករ កីឡាការិនី ថាការរៀបចំរបស់កម្ពុជា ពិតជាធ្វើបានល្អមែនទែន ជាពិសេសក្រុមការងាររៀបចំចាត់ទុកកីឡាករ កីឡាការិនីដូចជាបងប្អូន។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានជំរុញដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យរួមគ្នាខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងអនុវត្តកិច្ចការនានាជាច្រើន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។

ឯកឧត្តម ស សុខា បន្តទៀតថា ពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង ជាពិសេសការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗដូចបច្ចុប្បន្ននេះ កម្ពុជាយើងត្រូវតែខ្លាំង ខ្លាំងទាំងសេដ្ឋកិច្ច ខ្លាំងទាំងនយោបាយការទូត ជាពិសេសការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ក្នុងន័យនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងក្នុងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ពិតជាមានបទពិសោធន៍គ្រប់គ្រាន់ ធនធានបញ្ញាញាណដ៏មានសក្កានុពល ព្រមទាំងផែនទីចង្អុលផ្លូវច្បាស់លាស់ ក្នុងការនាំកម្ពុជាទៅកាន់ក្តីសុបិនរួមមួយគឺកម្ពុជាដ៏អស្ចារ្យក្នុងយុគសម័យទំនើបប្រកបដោយវិបុលភាព៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090