ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តម ស សុខា បង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង

ឯកឧត្តម ស សុខា បង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង

ឯកឧត្តម ស សុខា បង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
ថោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ ៥ឆ្នាំខាងមុខ ដល់អ្នកចូលរួមជិត ៥ពាន់នាក់ក្នុងក្រុងព្រៃវែង។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៤ ៩២៩ក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកយកគោលនយោបាយ ក៏ដូចជាគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៥ចំណុច ដែលជាទិសដៅការងាររយៈពេល ៥ឆ្នាំ (២០២៣-២០២៨) របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែសម្រេចឲ្យបាន ដូចខាងក្រោម៖
ទី១. បន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ទី២. រាជរដ្ឋាភិបាល នឹងបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ ដោយធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់វិស័យ ឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈខ្ពស់ រួមទាំងសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលនិងព័ត៌មាន និងពង្រឹងការគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សីលធម៌វីជ្ជាជីវៈ ភាពស្អាតស្អំ ដោយផ្តោតលើការបម្រើប្រជាជន សំដៅលើកកម្ពស់នូវការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌ យុត្តិធម៌ និងបរិយាបន្ន។

ទី៣. បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់កម្មករនិយោជិត។

ទី៤. ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជឿនលឿន តាមរយៈការបន្តធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។ ក្នុងនោះវិស័យកសិកម្ម ៖ រាជរដ្ឋាភិបាល នឹងអនុវត្តវិធានការនានាដើម្បីគាំទ្រដល់ការបង្កើនផលិតភាពកសិកម្ម ដូចជាការពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមឃុំនានា (បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តសាកល្បងនៅក្នុងឃុំមួយចំនួនក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម) ការខិតខំរកទីផ្សារ សម្រាប់ផលិតផលកសិកម្ម, ធានារក្សាលំនឹងថ្លៃកសិផល និងការលើកទឹកចិត្តដល់ការកែច្នៃទំនិញកសិផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ បន្តជំរុញការអនុវត្តច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតរោងចក្រ សហគ្រាស និងសេវាកម្មនានា សំដៅបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។

ទី៥. ដើម្បីឈានទៅសម្រេចបានគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រាជរដ្ឋាភិបាល នឹងបន្តរៀបចំនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីបែងចែកភាគផល នៃការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ ដោយបន្តដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីគាំពារដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលក្នុងនោះមានជាអាទិ៍៖ បន្តរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាទាប និងមានភាពធន់។ ធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម (កម្មវិធីឧបត្ថម្ភសាច់ប្រាក់) សម្រាប់ជួយគាំ ពារដល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យទូទាំងប្រទេស  នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សំដៅបន្តធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ រៀបចំដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាជន។ លើកកម្ពស់ការថែទាំសុខភាព ជូនគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ពង្រឹងរបបថែទាំសុខភាពដោយផ្តល់ប័ណ្ណ ប.ស.ស ( ពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ) សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងព្រៃវែង ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើឲ្យក្រុងព្រៃវែង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បន្តថា សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងក្រុងព្រៃវែង ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងក្រុងព្រៃវែងទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090