ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ពីបទជួញដូរនិងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ពីបទជួញដូរនិងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ឃាត់ខ្លួនជនជាតិថៃចំនួន៣នាក់ពីបទជួញដូរនិងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ជនជាតិថៃ៣នាក់ត្រូវបានឃាត់ខ្លួនពីបទជួញដូរនិងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។


លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ គេហទំព័រ ម្សិលមិញ ថ្ងៃនេះថា៖ជនជាតិថៃ៣នាក់ដែលត្រូវឃាត់ខ្លួនមាន
១/.ឈ្មោះ សូ ផាគីត ភេទប្រុសអាយុ៣២ឆ្នាំ ២/.ឈ្មោះ អ៊ីត ធីផុន ភេទប្រុសអាយុ២៨ឆ្នាំ ៣/.ឈ្មោះ យ៉ុត តាផុន ភេទប្រុសអាយុ៣៦ឆ្នាំដែលស្នាក់នៅភូមិប៉ោយប៉ែត សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នៅចំណុចដោយឡែកគ្នាក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យមាន១.ឈ្មោះ សូ ផាគីត ដកហូតគ្រឿងញៀនប្រភេទគ្រាប់២ប្រភេទមានចំនួន១០គ្រាប់និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៧កូនថង់ ២.ឈ្មោះ អ៊ីត ធីផុន ដកហូតគ្រឿងញៀនម្ស៉ៅក្រាមសថ្លាចំនួន៦កូនថង់ ៣.ឈ្មោះ យ៉ុត តាផុន ដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២ថង់តូច។


លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ជនជាតិថៃ៣នាក់និងវត្ថុតាងគ្រឿងត្រូវបាននាំយកមកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍ច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090