ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រីត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រីត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រីត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន

ចេះផ្សាយ ថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិល ថ្ងៃនេះ

បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១២:០០នាទី​ កំលាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល​ បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវ
រថភ្លេីង​ ស្ថិតក្នុងភូមិផ្សារកណ្តាល​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់​ ដែលមានឈ្មោះដូចជា៖
1/-ឈ្មោះ​ រុំ​ យឿក​ ភេទស្រី​ អាយុ៤៧ឆ្នាំ​ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ)
2/-ឈ្មោះ​ សុង​ ពុទ្រា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​
3/-ឈ្មោះ​ ខន​ ខាន់​ ភេទប្រុស​ អាយុ១៧ឆ្នាំ
4/-ឈ្មោះ​ សុីម​ ពៅ​ ភេទប្រុស​ អាយុ២៩ឆ្នាំ
5/-ឈ្មោះ​ ដន​ ចាន់រិទ្ធ​ ភេទប្រុស​ អាយុ១៧ឆ្នាំ
6/-ឈ្មោះ​ ផេង​ វ៉ាន់​ ភេទប្រុស​ អាយុ៣៨ឆ្នាំ ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖
ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ​ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លា​ចំនួន​ ០៤ថង់តូច​ និង០២ថង់ធំ​ល្មម ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY) ចំនួន១០៦គ្រាប់​ ថ្នាំគ្រា​ប់ពណ័បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោ​មគ្រែ​របស់ប្តីម្ចាស់ខ្ទម​ ឈ្មោះ​ តាយួន​ និងសំម្ភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា​ ដែកកេះកែឆ្នៃចំនួន០៥​ បំពង់កែវកែឆ្នៃចំនួន០៥​ ដបកែឆ្នៃចំនួន០៤​ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១​ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន​ ឧបករណ៏ចូកថ្នាំញៀនចំនួន០២​ រកឃេីញក្នុងខ្ទមខាងលេី។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តទៀតថា៖ តាមចម្លេីយរបស់ឈ្មោះ​ រុំ​ យឿក​ ភេទស្រីបានប្រាប់អោយដឹងថាថ្នាំញៀន​ និងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីដែលមានឈ្មោះ​ ធឿន ថ ហៅតាយួន​ អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។
.លុះដល់ម៉ោង១៦និង៣០នាទី បន្តរឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ។
.ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សំរាប់ច្រកថ្នាំញៀន០១ ។
.ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090