ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សត្វក្របីឡើង-ក រត់ចូលផ្សារត្រីវ័ធមនុស្ស៤នាក់របួសធ្ងន់ និងពីរនាក់របួសស្រាលផ្អើលក្រុងប៉ោយប៉ែត

សត្វក្របីឡើង-ក រត់ចូលផ្សារត្រីវ័ធមនុស្ស៤នាក់របួសធ្ងន់ និងពីរនាក់របួសស្រាលផ្អើលក្រុងប៉ោយប៉ែត

សត្វក្របីឡើង-ក រត់ចូលផ្សារត្រីវ័ធមនុស្ស៤នាក់របួសធ្ងន់ និងពីរនាក់របួសស្រាលផ្អើលក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សត្វក្របីឡើង-កមួយក្បាលបានរត់ចូលក្នុងផ្សារត្រី ស្ថិតនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានវ័ធប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ បណ្តាលឱ្យមនុស្ស៦នាក់រងរបួស ក្នុងមនុស្ស៤នាក់រងរបួសធ្ងន់ពីរនាក់។


លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានថ្លែងប្រាប់ភ្នាក់ងារ ម្សិលមិញ ថ្ងៃនេះថា៖សត្វក្របីឡើង-កមួយក្បាល បានរត់ជល់មនុស្សម្នាដែលកំពុងជិះម៉ូតូចូលទិញម្ហូបនៅផ្សារត្រី លក់បន្ថែសាច់ ដោយបានរត់ដេញជល់អ្នកជិះម៉ូតូឌុបគ្នា២នាក់ពីក្រោយបណ្តាលឱ្យដួល និងបានវ័ធស្នែងត្រូវនារីម្នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យសង្គ្រោះអាយុជីវិតភ្លាមៗ។ ក្រោយមកក្របីនោះ បានរត់ទៅវ័ធប្រជាពលរដ្ឋ៤នាក់ផ្សេងទៀតឱ្យរងរបួសបន្ថែម ពោលគឺរបួសធ្ងន់បួននាក់(ស្ត្រី៣នាក់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។ និងពលរដ្ឋ២នាក់រងរបួសស្រាលៗ។


លោក តាំង លីហេង បានបញ្ជាក់បន្ថែមទៀតថា ក្រោយក្របីឈ្មោលឡើង-កមួយក្បាលនេះវ័ធប្រជាពលរដ្ឋរបួសធ្ងន់ ភ្លាមៗកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាដេញស្ទាក់ចាប់ជាង២ម៉ោងទើបចាប់បាន ដោយបុរសម្នាក់ដឹងក្បួនពីវិធីចាប់ និងបានប្រើវិធីដើរលបៗទៅជិតលូកពង និងអង្អែលក្បាលយកខ្សែទាក-ក ចងជើងទាំង៤ដឹកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកម្ចាស់ក្របីនេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090