ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ

ចេញផ្សាយថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អស់លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន/អង្គភាពក្រោមឱវាទ មន្រ្តីរាជការគ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ជាពិសេសបានសហការជាមួយគណៈកម្មាធិការ CAMSOC-CAMAPGOC ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងពីរ នាពេលកន្លងមក ដែលនេះគឺជាការងារសម្រេចបានដ៏មហស្សចារ្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរ ជាពិសេសមន្ត្រីរាជការភាគច្រើន នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិ និងអន្តរជាតិ ក្នុងការដឹកនាំរៀបចំ ដែលអ្នកខ្លះជាមន្ត្រីបច្ចេកទេសកម្រិតជាតិ (NTO) និងអ្នកខ្លះជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ(ITO)។ រីឯអង្គភាពជំនាញនីមួយៗក៏នៅតែបំពេញការងាររបស់ខ្លួនទៅតាមផែនការប្រតិបត្តិប្រចាំឆ្នាំ (AOP) រហូតសម្រចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងឆមាសទី១ នេះ។

ជាមួយគ្នានោះឯកឧត្តម ស សុខា បានជំរុញឲ្យអគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទទាំងះស់ សូមបន្តអនុវត្តការងារសម្រាប់ឆមាសទី២ តាមផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន រក្សាឱ្យបាននូវសាមគ្គីភាព សុខដុមភាព ភាពជាអាណាព្យាបាលរវាងកូនចៅក្រោមឱវាទ និងថ្នាក់ដឹកនាំអង្គភាពទាំងអស់ ពិសេសចៀសវាងអោយបាននូវជម្លោះផលប្រយោជន៍។

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តាំផ្ញើដល់លោកស្រី កែវ មនោរម្យ ដែលត្រូវបានតែងតាំងជានាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឲ្យបន្តជំរុញ និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា ទាំងកម្រិតមូលដ្ឋាន និងកម្រិតឧត្តមសិក្សា ដោយសហការជាមួយអង្គការបេះដូងមាស អង្គភាពជំនាញនានា នៃក្រសួងអប់រំ យុវជននិងកីឡា ដើម្បីកែលម្អកម្មវិធីសិក្សា ជាពិសេសចំពោះមជ្ឈមណ្ឌលអន្តរជាតិ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានតួនាទីភារកិច្ច ដូចដែលបានបង្កើតឡើង។ ដូច្នេះសូមលោកស្រីនាយិកា ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់លើការងារនេះ និងចាត់តាំងមនុស្សទៅកាន់តាមតួនាទីភារកិច្ចឲ្យមានប្រសិទ្ធ គុណភាព និងតម្លាភាព និងបន្តជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រ វប្បធម៌អប់រំកាយ និងកីឡានៃប្រទេសគុយបា៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090