ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ជម្លោះដីធ្លីអូសបន្លាយពេលអស់ជិត ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ

ជម្លោះដីធ្លីអូសបន្លាយពេលអស់ជិត ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ

ជម្លោះដីធ្លីអូសបន្លាយពេលអស់ជិត ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រោមការសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ

ចេញផ្សាយថ្ងៃសុក្រ ១០ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងក្តៅគគុកបានអូសបន្លាយអស់រយៈពេលជិត ២០ឆ្នាំ បង្កឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការឈឺក្បាលស្មុកស្មាញគ្រប់បែបយ៉ាង ប៉ុន្តែចុងក្រោយត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ និងឯកភាពគ្នាក្រោយការចូលខ្លួនសម្របសម្រួលរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹមអេសជេ ដោយអនុវត្តន៍ ដើរតាមគោលនយោបាយ និងយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្រាប់ការផ្សះផ្សារកផ្លូវកណ្តាលយកបញ្ហាដាក់លើតុជជែកគ្នាដោយសន្តិវិធីរក ឬច្រកចេញដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ ដើម្បីផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធ ជាពិសេសជៀសវាងការកាប់ចាក់បង្ហូឈាមគ្នា ក្រោយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត រហូតដល់ថ្នាក់កំពូលឈរលើគោលការណ៍ «ឈ្នះ-ឈ្នះ» គ្មានអ្នកចាញ់ដើរស្របតាមមាគារ៌ដ៏ឈ្លាសវៃរបស់សម្តេចតេជោ។

ជាក់ស្តែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារអន្តរនិស័យ មន្ត្រីជំនាញសូរិយោដី បានចុះចែកសេចក្តីសម្រេចរបស់ខេត្តជួនប្រជាពលរដ្ឋដែលទទួលចំណែកក្បាលដីកម្មសិទ្ធផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រង ប្រើប្រាស់ អាស្រ័យផល និងទៅជាប្រយោជន៍ផ្សេងៗទៀត តាមភាពចាំបាច់ និងជាកស្តែងរៀងៗខ្លួន។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ដែលជាអ្នកទទួលសិទ្ធក្នុងការស្វែងរកដោះស្រាយពីភាគីម្ចាស់អចលនទ្រព្យជាមួយភាគីទំនាស់ (ប្រជាពលរដ្ឋ) ដោយមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចមានការពាក់ព័ន្ធបានលើកឡើងថា ដីទំនាស់រវាងម្ចាស់កម្មសិទ្ធស្របច្បាប់ជាមួយប្រជាពលេដ្ឋអនាធិបតេយ្យចូលមកចាប់ដី សង់រោង ខ្ទម រស់នៅដោយមានមេខ្សល់ខ្យល់រៀបចំយុទ្ធសាស្ត្របង្កឲ្យមានបញ្ហាស្មុកស្មាញ ស្ថិតក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គឺកើតមានអស់រយៈពេល ២១ឆ្នាំ។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានរំឭកនូវសាវតាខ្លះៗអំពីទីតាំងដីមានជម្លោះនោះថា វិវាទដីធ្លីក្នុងតំបន់អូរស្វារអិលនេះ ក្នុងអំឡុងឆ្នាំ២០១៧ រវាងប្រជាពលរដ្ឋចូលចាប់ដីអនាធិបតេយ្យ ដែលមានមេខ្យល់រៀបចំ និងចាត់ចែងតាមផែនការ ប្រឆាំងតវាជាមួយម្ចាស់ដីដែលបានទិញ-លក់ត្រឹមត្រូវ។

ក្រោយមានវិវាទការដោះស្រាយចាប់ផ្តើមក៏កើតមានជាបន្តបន្ទាប់ និងមានការប្តឹងផ្តល់គ្នាជាច្រើន ប៉ុន្តែរកច្រកចេញមិនឃើញនោះ ទើបធ្លាក់មកដល់ដៃបណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងឲ្យម្ចាស់ដីចូលទៅស្រាចជ្រាវនូវសាវតាអំពីបញ្ហាទំនាស់ដីធ្លីនេះ ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធរកឃើញនូវចំណុចសំខាន់ ក៏ចាប់ផ្តើមចរចាពីគ្រប់ភាគី ដើម្បីផលប្រយោជន៍រួមទាំងម្ចាស់ដី និងអ្នកចូលមកកាន់កាប់ដោយខុសច្បាប់ ដោយឈរលើគោលនយោបាយ «ឈ្នះ-ឈ្នះ» ស្រមតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ចាប់ផ្តើមឯកភាពគ្នាជាបណ្តើៗ រហូតបញ្ចប់ជម្លោះទាំងស្រុង នៅឆ្នាំ២០១៩។ បន្ទាប់ការសម្របសម្រួលឯកភាពគ្នា ក្រោមការពិនិត្យ យកចិត្តទុកដាក់របស់អាជ្ញាគ្រប់លំដាប់ថ្នាក់ក៏មានផ្លាស់ប្តូទីតាំងចែកក្បាលដីតាមភាពជាក់ស្តែង ទីតាំងផ្សេងដោយការឯកភាពគ្នា និងកិច្ចសន្យាដោះស្រាយវិវាទ។

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់ថា ក្រោយពីការចរចាគ្នាចប់សព្វគ្រប់ក៏បានរៀបចំទីតាំងថ្មីឲ្យពួកគាត់បែកចែកជួនហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបំពេញតាមនិតិវិធី រហូតផ្តល់ជូននូវសេចក្តីសម្រេចកំណត់លេខក្បាលដីយកមកចែកជួនពួកគាត់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ សីហា ម្សិលមិញ បានថ្លែងថា «បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១៩ឆ្នាំ របស់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ទំនាស់ ក្រោមគោលនយោបាយ [ឈ្នះ-ឈ្នះ]  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រគល់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប្រគល់លេខសម្គាល់ក្បាលដីឲ្យពួកគាត់គ្រប់គ្រង និងប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ»។

ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា «ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តតំណាងឲ្យរដ្ឋាភិបាល បានប្រគល់នូវឯកសារផ្លូវការជួនបងប្អូនប្រជាពលរដ្ឋ សម្រាប់ទុកជាកេរ្តិ៍មរតក និងប្រើប្រាស់តាមភាពជាក់ស្តែង»។ លោកបន្តទៀតថា «ករណីបញ្ចប់វិវាទនេះ គឺមានការផ្តួចផ្តើមគំនិតរបស់លោកអគ្គនាយកទូរទស្សន៍ msj ម៉េង សុភ័ណ្ឌ ក្នុងការសម្របសម្រួល និងរិះរកវិធីដោះស្រាយស្របតាមយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺគោលនយោបាយ [ឈ្នះ-ឈ្នះ] ក្នុងនោះក៏មានការចូលរួមពីតំណាងរបស់បងប្អូនប្រជាពលរដ្ឋមានលោកឧត្តមសេនីយ៍ ម៉ាន់ ពៅ  ផងដែរ»។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090