ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

គ្រឿងញៀន​ជាង​១៣៤​គីឡូក្រាម​ ដែល​ប្រមូល​បាន​ពី​ការ​បង្ក្រាប​បទល្មើស​ជាង​៨០០​សំណុំរឿង​ ក្នុង​ខេត្ត​ចំនួន​០៨​ ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​ នៅ​ខេត្ត​ត្បូងឃ្មុំ​

គ្រឿងញៀន​ជាង​១៣៤​គីឡូក្រាម​ ដែល​ប្រមូល​បាន​ពី​ការ​បង្ក្រាប​បទល្មើស​ជាង​៨០០​សំណុំរឿង​ ក្នុង​ខេត្ត​ចំនួន​០៨​ ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​ នៅ​ខេត្ត​ត្បូងឃ្មុំ​

គ្រឿងញៀន​ជាង​១៣៤​គីឡូក្រាម​ ដែល​ប្រមូល​បាន​ពី​ការ​បង្ក្រាប​បទល្មើស​ជាង​៨០០​សំណុំរឿង​ ក្នុង​ខេត្ត​ចំនួន​០៨​ ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​ នៅ​ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ និង​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២១​ នៅ​រង្វង់​មូល​ក្នុង​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ និង​ពិធី​ដុត​កម្ទេច​ចោល​នូវ​គ្រឿងញៀន​ទទួល​បាន​ពី​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៨​ រួម​មាន​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ ខេត្តកំពង់ធំ​ ខេត្តក្រចេះ​ ខេត្តស្ទឹងត្រែង​ ខេត្តរតនគិរី​ ខេត្តមណ្ឌលគិរី​ និង​ខេត្តព្រះវិហារ​ សរុប​ទម្ងន់​១៣៤,១៣៩.៥៤​គីឡូក្រាម​ និង​គ្រឿងញៀន​ប្រភេទ​គ្រាប់​WY​ចំនួន​៥៨​គ្រាប់​។​
​ពិធី​នេះ​ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​,​ និង​ឯកឧត្តម​ ហួត​ វុ​ទ្ធី​ អគ្គ​ព្រះរាជអាជ្ញា​ នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។​
​ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ អភិបាលរង​ខេត្ត​ ប្រធាន​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទាំង​០៨​ កងកម្លាំងប្រដាប់អាវុធ​ និង​មន្ត្រី​ពាក់ព័ន្ធ​។​
​សូម​ជម្រាប​ថា​ បរិមាណ​គ្រឿងញៀន​ជា​ច្រើន​សន្ធឹកសន្ធាប់​ខាងលើ​នេះ​ គឺ​ពួក​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន​ ធ្វើ​ជា​មុខរបរ​ជំនួញ​ ហើយ​គ្រឿងញៀន​នេះ​ បាន​ពង្វក់ស្មារតី​អូស​ទាញ​ ដល់​ជន​ស្លូតត្រង់​ភាគច្រើន​ជា​យុវវ័យ​ ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​បណ្តាល​ឲ្យ​ខូចសុខភាព​ និង​ ឈាន​រហូត​ដល់​ប្រព្រឹត្ត​បទល្មើស​ ជា​អាទិ៍​ អំពើ​ឃាតកម្ម​ ចាប់ជំរិត​ រំលោភ​សេពសន្ថវៈ​ លួច​ ឆក់​ ប្លន់​ទ្រព្យសម្បត្តិ​ បង្កើត​ជា​ក្រុម​បង​តូច​បងធំ​ ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បង្ក​ភាព​អសន្តិសុខ​ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​សង្គម​ជាតិ​ផង​ដែរ​ ។​
​ចំណែក​សមត្ថកិច្ច​ទាំងអស់​ ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំង​សា្ថ​ប័ន​ តុលាការ​ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​យោគយល់​ ឬ​អត់ឱន​ដល់​ជន​ ទាំងឡាយ​ណា​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នេះ​ជា​ដាច់ខាត​ ហើយ​បរិមាណ​គ្រឿងញៀន​ ដ៏​ច្រើន​នេះ​ ប្រសិនបើ​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​ពេលវេលា​ទេ​នោះ​ វា​នឹង​បង្ក​ផល​ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ជា​ពិសេស​អនាគត​យុវវ័យ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​រាប់​ពាន់​ម៉ឺន​ នាក់​ជាក់​ជា​មិន​ខាន​ឡើយ​ <<​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​,​ គ្រឿង​ញឿ​ន​បំផ្លាញ​អនាគត​ខ្លួន​ គ្រួសារ​ និង​សង្គម​ជាតិ​ទាំងមូល​>>៕ប្រភពបានពីអគ្គស្នងការនគរបាលជាតិ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090