ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំគោលការណ៍ ៧ចំណុច ទៅកាន់កងកម្លាំងនគរបាលជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំគោលការណ៍ ៧ចំណុច ទៅកាន់កងកម្លាំងនគរបាលជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំគោលការណ៍ ៧ចំណុច ទៅកាន់កងកម្លាំងនគរបាលជាតិ

ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំគោលការណ៍ដឹកនាំសំខាន់ៗចំនួន ៧ចំណុច ដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ច រួមចំណែកសម្រេចឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

គោលការណ៍ដឹកនាំ ទាំង ៧ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់កងកម្លាំងនគរបាលជាតិ នាឱកាសនោះរួមមាន ៖
ទី១. ត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យមានការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ព្រមទាំងទប់ស្កាត់ និងប្រឆាំងដាច់ខាតរាល់សកម្មភាពប៉ុនប៉ង  ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដើម្បីបង្កអស្ថិរភាពនយោបាយ ឬភាពវឹកវរចលាចលក្នុងសង្គម។


ទី២. បង្កើនការថែរក្សា ពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់ នៃប្រទេសដែលមានព្រំដែនជាប់កម្ពុជា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន សហការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អង្គការចាត់តាំង នៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើគ្រប់ទម្រង់ បទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ បទល្មើសគ្រឿងញៀនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា។ បន្ថែមលើនេះ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាង ដែលនៅសេសសល់ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ឈរលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។


ទី៣. ត្រូវពង្រឹងការងារនគរបាល និងសហគមន៍ សំដៅជំរុញអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីកៀរគរ ប្រមែប្រមូលការគាំទ្រចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្ការបង្រ្កាបបទល្មើសនានានៅតាមសហគមន៍ ព្រមទាំងការរក្សាសណ្តាប់ធ្នាប់ បរិស្ថាននៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ តាមរយៈការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព លក្ខណៈសម្បត្តិទាំង  ៧យ៉ាង នៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។ ក្នុងនោះត្រូវពង្រឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ពង្រឹងកម្លាំងប្រជាការពារតាមភូមិ ឃុំ សង្កាត់ ដោយត្រូវតម្រង់ភារកិច្ច របៀបរបបធ្វើសកម្មភាព និងការរៀបចំចាត់តាំងកម្លាំងប្រជាការពារ ឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំលេខ ០៣៧ សណន ស្ដីពីការពង្រឹងចលនាប្រជាការពាររបស់ក្រសួងមហាផ្ទៃ។


ទី៤. គ្រឿងញៀនខុសច្បាប់ គឺជាបញ្ហាប្រឈមដែលមានលក្ខណៈគ្រោះថ្នាក់ និងស្មុគស្មាញជាទីបំផុត ហើយនិន្នាការផលិត ចរាចរ ជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ និងពិភពលោក មិនមានសញ្ញាថមថយនោះឡើយ។ ក្នុងឆ្នាំ២០២២ កន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បង្រ្កាប និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទ បានជាង ១៦តោន និងសារធាតុគីមីផ្សំ ជាង ៣៤៤តោន។ ក្នុងន័យនេះកងកម្លាំងនគរបាលជាតិ ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការអោយកាន់តែខ្លាំងក្លាថែមទៀត ជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយត្រូវលើកកម្ពស់ វិធានការផ្សព្វ ផ្សាយអប់រំ វិធានការស្រាវជ្រាវបង្ក្រាប បង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងក្នុងតំបន់ និងពិភពលោក សិក្សាពីបទពិសោធ ក្នុងការបង្ក្រាប និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។


ទី៥. បន្តបង្កើនវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងសុវត្ថិភាពចរាចរផ្លូវគោក និងសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយភាពកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។


ទី៦. ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ ផ្តល់អន្តរាគមន៍សង្គ្រោះ និងដោះស្រាយបញ្ហាអគ្គីភ័យ ព្រមទាំងគ្រោះថ្នាក់នានាក្នុងសង្គម ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទី៧. ត្រូវបន្តជំរុញការកែទម្រង់ កម្លាំងនគរបាលជាតិ ដោយយកចិត្តទុកដាក់បណ្តុះ បណ្តាលជួរនគរបាលជាតិ ឱ្យមានសមត្ថភាពជំនាញ វិជ្ជាជីវៈច្បាស់លាស់ គោរពឱ្យបានខ្ជាប់ខ្ជួន វិន័យកងកម្លាំង ពង្រឹងការជ្រើសរើសបញ្ចូលក្របខ័ណ្ឌនគរបាលជាតិ អោយបានត្រឹមត្រូវ និងមានតម្លាភាព។ ការប្រគល់មុខតំណែង ការដំឡើងឋានន្តរស័ក្តិ និងលើកសរសើរ ជូនរង្វាន់ត្រូវផ្អែកលើ  លក្ខណៈសម្បត្តិ ស្នាដៃ និងបទពិសោធការងារ ព្រមទាំងត្រូវអនុវត្ត វិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត ខេ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090