ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ចេញផ្សាយថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
ដោយ៖ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានកៀរគរវិនិយោគិនជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងនៅតែបន្តកៀរគរធុរកិច្ចជនជប៉ុន មកកាន់កម្ពុជា នាអនាគតតទៅទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះបន្ទាប់ពីលោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) បានជម្រាបជូនក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ថា លោកបាននិងកំពុងកៀរគអ្នកវិនិយោគជប៉ុនខ្នាតតូច និងមធ្យម(SME) ឲ្យមកសិក្សាស្វែងរកឱ្យកាសវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា។ លោកជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមកលោកបានដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករមកទស្សនកិច្ចនៅកម្ពុជា ជាហូរហែរ។ លោកបញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិជាធុរកិច្ចជនមួយក្រុមទៀតមកកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគ ស្របពេលពិធីបុណ្យអុំទូកផង និងជាឱកាសដ៏ល្អមួយផងក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗអបអរសាទរខួបលើកទី៧០ នៃទំនាក់ទងកាទូតរវាងកម្ពុជានិងជប៉ុន។

ជាការឆ្លើយតបទៅនឹងមនោសញ្ចេតដ៏ជ្រាលជ្រៅក្នុងនាមជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយមួយនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ ជាតួអង្គមួយរបស់រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលការងារពាក់ព័ន្ធនានាដើម្បីបង្កលក្ខណៈងាយស្រួលដល់ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូធុរកិច្ចជនជប៉ុន ដែលនឹងមកកាន់កម្ពុជានាពេលខាងមុខ ព្រមទាំងសហការសម្របសម្រួលកិច្ចការផ្សេងៗដល់អ្នកវិនិយោគជប៉ុននៅកម្ពុជាផងដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នឹងប្រឹងប្រែងបន្តទៀតក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការថែសុខសុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបន្តខិតខំកៀរគអ្នកវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពលរបស់កម្ពុជា និងស្វែងរកឱកាសវិនិយោគ រួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ក្នុងជំនួបនេះដែរ លោកប្រធានសមាគមជប៉ុន-កម្ពុជា បានរំលឹកអំពីអនុស្សាវរីយ៍ល្អៗជាមួយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែស្វាគមន៍ គាំទ្រ សហការយ៉ាងល្អបង្កលក្ខណៈយ៉ាងប្រសើរដល់លោកក្នុងបេសកកម្មកាទូតនៅកម្ពុជាចន្លោះឆ្នាំ២០០៣-២០០៧។ លោកក៏សង្ឃឹមយ៉ាងមុតមាំដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបន្តលើកស្ទួយនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុនបន្តទៀត។ ទាក់ទងនឹងចំណងការទូតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី ថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដោយឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការសាទរ និងគាំទ្រចំពោះគម្រោងរបស់សមាគមជប៉ុន-កម្ពុជា ដែលគ្រោងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090