ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្នើដល់ឥស្សរជនដែលទទួលគោរមងារជា«សន្តិបណ្ឌិត» ចែករំលែកបទពិសោធដល់នគរបាលបន្តវេន

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្នើដល់ឥស្សរជនដែលទទួលគោរមងារជា«សន្តិបណ្ឌិត» ចែករំលែកបទពិសោធដល់នគរបាលបន្តវេន

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្នើដល់ឥស្សរជនដែលទទួលគោរមងារជា«សន្តិបណ្ឌិត» ចែករំលែកបទពិសោធដល់នគរបាលបន្តវេន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ថ្លែងស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជន ចំនួន ៤រូប រួមមាន ៖ ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់ ១៧រូប ដែលបានទទួលគោរមងារ “សន្តិបណ្ឌិត” តាមកាលវេលាស្របនឹងកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទទួលបានគោរពងារ«សន្តិបណ្ឌិត» របស់ឥស្សរជន ទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធ និងការលះបង់ ដោយបានចូលរួមបំពេញភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ តាំងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក មិនតិចជាង ៤០ឆ្នាំនោះទេ ក្នុងនាមជានគរបាលជាតិ។ ក្នុងន័យផ្ដល់កិត្តិយស និងតបស្នងចំពោះវីរភាពនៃការបម្រើជាតិមាតុភូមិ ក្នុងក្របខ័ណ្ឌនគរបាលជាតិនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានជំរុញឱ្យបន្តសិក្សាលើឥស្សរជនដទៃទៀត ដើម្បីវាយតម្លៃផ្ដល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្តបន្ទាប់។

នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជនជ័យលាភីនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ក្រើនរំលឹកដល់អស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិនៅតែកើតឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវសិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើង បង្កបញ្ហាប្រព្រឹត្តបទល្មើសនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម។ ដូចគ្នានេះដែរ តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ក៏គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញពីគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០% ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090