ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសាររាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់

ចេញផ្សាយថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសារតែរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់។ ការថ្លែងបែបនេះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នេះ ក្រសួងដែលទទួលបានថវិកាជាតិច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា និងទី២ ក្រសួងសុខាភិបាល ដែលក្រសួងទាំងពីរនេះ ជាក្រសួងអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញ ចំណេះដឹង ចំណេះធ្វើ និងការអនុវត្តផ្ទាល់ក្នុងសង្គម។

  1. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថា កុមារ ១/៣ អាយុក្រោយ ១២ឆ្នាំ អត់ចេះអានអក្សរ ឬចេះអានតែមិនយល់អត្ថន័យ ដែលនេះជាការព្រួយបារម្ភមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់មតេយ្យសិក្សា។ ដូច្នេះហើយទើបសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សម្រាប់បណ្តុះបណ្តាលចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ស្នើដល់ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សហការជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ធ្វើរបាយការណ៍អំពីសាលាមត្តេយ្យសិក្សា នៅក្នុងស្រុកកំចាយមារ តើមានសិស្សប៉ុន្មាននាក់ គ្រូប៉ុន្មាននាក់ ដែលកំពុងរៀន និងបង្រៀន? ដើម្បីវាយតម្លៃថា តើធនធានគ្រូបង្រៀននៅសាលាមត្តេយ្យសិក្សា មានគ្រប់គ្រាន់ហើយឬនៅ?

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងដែរថា តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា សិស្សដែលបានចូលរៀនពីថ្នាក់មត្តេយ្យសិក្សា គឺសង្ឃឹមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងកម្រិតខ្ពស់។ ផ្ទុយទៅវិញសិស្សដែលមិនបានចាប់ផ្តើមសិក្សាពីថ្នាក់មត្តេយ្យ អត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងកម្រិត ៧០% ទៅ ៧២% តែប៉ុណ្ណោះ។ នេះបង្ហាញថា ការបណ្តុះគ្រឹះចេះអាន ចេះយល់អត្ថន័យពីថ្នាក់មត្តេយ្យសិក្សា គឺកាត់បន្ថយអត្រាសិស្សធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួយឧបត្ថម្ភដល់គ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យា បន្ថែមលើគោលការណ៍ដែលមានស្រាប់ ចំពោះគ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យាដែលបង្រៀននៅសាលាមត្តេយ្យក្នុងស្រុកកំចាយមារនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សិក្សាវាយតម្លៃ ថាតើគួរឧបត្ថម្ភក្នុងកម្រិតណា ដើម្បីជាគ្រឹះមួយក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាននៅថ្នាក់មត្តេយ្យសិក្សា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090