ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ របស់រាជរដ្ឋាភិបាល

 

  1. ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ គឺជាការរួមចំណែកដល់ការអនុវត្ត “គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០២៣” របស់រាជរដ្ឋាភិបាល ដែលជាការគិតគូរដល់មនុស្សវ័យចាស់ តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ សំដៅធានា ឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល, កាត់បន្ថយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រជាជនវ័យចាស់ ព្រមទាំងលើកកម្ពស់សុ ខុមាលភាពរបស់ពួកគាត់ ប្រកបដោយសមធម៌, ពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុង សង្គមជាតិ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានប៊ូល និងប៉េតង់ពហុកីឡដ្ឋានជាតិ។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងគាំទ្រចំពោះឯកឧត្តមបណ្ឌិត សោម ចិន ដែលមានគំនិតផ្តួចផ្តើម កៀរគរជាថវិកា សម្ភារៈ និងចំណាយពេលវេលាដ៏មមាញឹក ដើម្បីរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់នេះឡើង ក្នុងគោលបំណងលើកកម្ពស់កីឡាប៊ូល និងប៉េតង់របស់យើង។

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកថា ការរៀបចំឱ្យមានប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ នេះឡើង គឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ក្នុងការបំផុសស្មារតី ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់អតីតកីឡាករប៊ូល និងប៉េតង់ ដែលមានវ័យចំណាស់ ឬអ្នកចូលនិវត្តន៍ ឱ្យមកចូលរួមប្រកួតកម្សាន្តសប្បាយ ក្នុងន័យលើកកម្ពស់សុខភាពផ្ទាល់ខ្លួន និងរឹតចំណងសាមគ្គីភាព ក៏ដូចជាបានចែករំលែកនូវបទពិសោធសម្រាប់យុវជន និងជាពិសេសសម្រាប់កីឡាករថ្នាលជំនាន់ក្រោយ។

    ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេសការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ… នេះគឺជាប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពេលសម្តេច អញ្ជើញជាអធិបតីពិធីជប់លៀង អបអរសាទរជោគជ័យ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕

Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090