ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

ចេញផ្សាយថ្ងៃអាទិត្យ ២ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង ៖ ដើម្បីបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោលនយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុងចំណោមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត។

គោលនយោបាលជាអាទិភាពទាំង ៨ចំណុច របស់គណបក្សប្រជាជនកម្ពុជា ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាឱកាសនោះ រួមមាន ៖
ទី១. គណបក្សប្រជាជនកម្ពុជា ជ្រោងទង់មហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២. ថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្ស និងជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក  មគ្គុទ្ទេសន៍ឯក។

ទី៣. ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អោយបានរឹងមាំ ទប់ស្កាត់ និងកម្ចាត់នូវរាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងនាំកម្ពុជា ឱ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ទី៤. ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆាំងដាច់ខាតរាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។

ទី៥. ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុងទីប្រជុំជន និងជនបទ ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ខិតខំធានាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយផ្អែកទៅលើបាវចនា”កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” បន្តផ្តល់អាទិភាព នៃវិនិយោគសាធារណៈទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ទី៦. បន្តជំរុញការកែទម្រង់រដ្ឋឱ្យស៊ីជម្រៅ និងទូលំទូលាយតាមអភិក្រម”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាដើម។

ទី៧. ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព និងភាពស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជននិងបម្រើផលប្រយោជន៍របស់ប្រជាជនពិតប្រាកដ។

ទី៨. រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម រួមមាន៖ ប្រព័ន្ធជំនួយ និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយពុំមានការយកចិត្តទុកដាក់នៅឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090