ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សិស្សក្រីក្រប្រុសស្រី០៦នាក់ នៅឃុំចង្ហា ទទួលបានអំណោយកង់និងសម្ភារះសិក្សាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបន្ទាយមានជ័យ!!!

សិស្សក្រីក្រប្រុសស្រី០៦នាក់ នៅឃុំចង្ហា ទទួលបានអំណោយកង់និងសម្ភារះសិក្សាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបន្ទាយមានជ័យ!!!

ខេត្តបន្ទាយមានជ័យ៖ឆ្លើយតបជាមួយភាពខ្វះខាតអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារ សប្បុរសជន ចុះសួរសុខទុក្ខនិងនាំយកអំណោយទៅចែក សម្ភារះសិក្សា ថិវិកា និងកង់ បន្តចែកជូនដល់ពលរដ្ឋនិងសិស្សសាលានៅទីជនបទដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ដែលពិធីនេះត្រូវបានធ្វើឡើងនៅ បរិវេនសាលាបឋមសិក្សាឈូកជ្រៃ ក្នុងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាជ្ញាធរភូមិឃុំ និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបជាង១០០នាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋចំនួន០៦គ្រួសារដែលមានកូនតូចៗក្នុងបន្ទុក កំពុងសិក្សា ឪពុកម្ដាយសិស្សជាកសិករ អំឡុងពេលកូវីតមិនអាចចេញទៅប្រកបរបរបាន ធ្វើឲ្យជីវភាពប្រចាំថ្ងៃជួបការខ្វះខាត និងប៉ះពាល់ដល់ការសិក្សា របស់កូនៗពួកគាត់ នៅថ្ងៃព្រហស្បតិ៍នេះលោកក៏បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារះ និងថវិកា របស់លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ និង ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅចែកជូនដល់សិស្សានុសិស្សនៅឃុំចង្ហានោះតែម្តង។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងបន្តថា (មានតែការសិក្សាទេ ដែលធ្វើឲ្យជីវភាពយើងរីកចម្រើន) កាលណាក្នុងភូមិស្រុកយើងមានធនធានមនុស្ស មនុស្សមានចំណេះដឹង យើងងាយក្នុងការ ធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ក្មួយនឹងយល់ដឹងថាធ្វើអ្វីល្អ អ្វីអាក្រក់ អាចគេចផុតពីអំពើអបាយមុខ ការញៀនថ្នាំ និងការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗជាដើម។ សូមក្មួយប្រឹងប្រែងរៀនសូត្រ បើទោះជាគ្រួសារយើងជួបការលំបាលក្នុងជីវភាពក៏ដោយ មិនត្រូវបោះបង់ការសិក្សាឡើយ ចំណេះវិជ្ជាគឺជាស្ពានអាចជួយឲ្យក្មួយមានអនាគតភ្លឺស្វាងនៅពេលអនាគត។

អំណោយដែលត្រូវចែកជូនរួមមាន៖ ថវិកា កង់០៦គ្រឿង សម្ភារះសិក្សារួមមាន ប៊ិច១០០០ដើម សៀវភៅ១០០០ក្បាល ខ្មៅដៃ១០០០ដើម។ សម្រាប់សិស្សក្រីក្រប្រុសស្រី០៦នាក់ ក្នុង១នាក់ទទួលបានកង់០១គ្រឿង សៀវភៅ២០ក្បាល ប៊ិច៥០ដើម បន្ទាត់២០បន្ទះ និងថវិកា ៥ម៉ឺនរៀល លោកគ្រូអ្នកគ្រូ០៨នាក់ ក្នុង១នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។កម្លាំងនគរបាលទាំងបីឃុំទទួលបាន៣០ម៉ឺនរៀល មេឃុំទទួលបាន១០ម៉ឺនរៀល។

បន្ទាប់ពីមានមតិសំណេះសំណាល លោកឧត្តមសេនីយ៍ទោនិងលោកជំទាវក៏បានឧមត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២៨០ដុល្លារ និងសប្បុរសជនក៏បានចូលរួមឧមត្ថម្ភសម្ភារ:ថវិកាដើម្បីជួយដល់ការសាងសង់ក្លោងទ្វារសាលាបឋមសិក្សាចង្ហាផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090