ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់

ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់

ឯកឧត្តម អ៊ូ វណ្ណា ៖ ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់

ថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាយើង មានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះអសីតិមហាសាវ័ក ចំនួន ១០០អង្គ សម្ពោធសមិទ្ធផលនានា និងប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយសព្រះរាជ ប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណៈសង្ឃនាយក នៅវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា បានគូសបញ្ជាក់បន្តថា បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានរងផលប៉ះពាល់ពីវិបត្តិរាតត្បាតនៃជំងឺសកលកូវីដ-១៩ និងចុងក្រោយនេះដោយសារសង្គ្រាមដែលបានផ្ទុះឡើងនៅតាមតំបន់មួយចំនួនក្តី ក៏កម្ពុជាយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ទប់ទល់នឹងវិបត្តិព្យុះភ្លៀងជាសកល រួមទាំងវឌ្ឍនភាពដែលកម្ពុជាសម្រេចបាននាពេលកន្លងទៅនេះ មិនបានកើតឡើងដោយកត្តាចៃដន្យនោះឡើយ គឺបានមកដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលបន្តវេនក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នានីតិកាលទី៧ នៃរដ្ឋសភានេះ។

ឯកឧត្តម អ៊ូ វណ្ណា ក៏បានគូសបញ្ជាក់ដែរថា ដើម្បីបន្តរក្សាបាននូវវឌ្ឍនភាព ក៏ដូចជាភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច និងជាពិសេសការធ្វើដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះរាជរដ្ឋាភិបាល នៅនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”។

ឯកឧត្តម អ៊ូ វណ្ណា ក៏បានបន្តទៀត រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា និងជាពិសេសសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។ គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជឿនលឿ និងរឹងមាំដោយផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា  ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បានគូសបញ្ជាក់ផងដែរថា ដោយអនុវត្តទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាកម្មវិធីយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានតួនាទីក្នុងការថែរក្សា ការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណ: និងធានាសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកិច្ចការងារជាច្រើនទៀតនោះ បាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការជាអាទិភាពចំនួន ៦ គឺ (១)បញ្ហាគ្រឿងញៀន (២)ចរាចរណ៍ (៣)បទល្មើសព្រហ្មទណ្ឌ (៤)ក្មេង ទំនើង (៥)ការជួញដូរមនុស្ស និង(៦)បញ្ហានានា តាមបន្ទាត់ព្រំដែន ទាំងគោក និងទឹក។ ជាលទ្ធផលនោះ យើងសង្កេតឃើញថា បទល្មើសនានា ពិសេសការជួញដូរគ្រឿងញៀន សកម្មភាពអាណាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង បទល្មើសព្រហ្មទណ្ឌដែលកើតឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ និងបានទទួលនូវការសាទរ និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090