ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

រូបភាពរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានជនអនាមិកយកទៅបង្កើតតេឡេក្រាមក្លែងក្លាយ

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

នេះបើយោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារនាល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ដោយភ្ជាប់ខ្លឹមសារទាំងស្រុងថា ” នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាក់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង”។

ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ មេត្តាជ្រាបថា ៖ Telegram ដែលមានឈ្មោះ “Sary” ពុំមែនជាតេឡេក្រាមរបស់ខ្ញុំទេ បើទោះបីតេឡេក្រាមនោះ ប្រើរូបថតខ្ញុំក៏ដោយ។

ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំ ទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។

ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា សម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ មានតែមួយប៉ុណ្ណោះ និងមានឈ្មោះថា “Touch Vannak” ដោយប្រើលេខទូរសព្ទ (+855 70 855 456) ព្រមទាំងមានសញ្ញាប៊្លូធីចពីក្រោយឈ្មោះថែមទៀតផង៕

អាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំ ឬចាញ់បោកជនខិលខូចដោយប្រការណាមួយនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090