ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

បែកធ្លាយនៅ ក្រុងប៉ោយប៉ែត ដីបម្រុងរបស់រដ្ឋ ដីស្រះជិត៣០,០០០ ម៉ែត្រក្រឡា ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លា យកលុយចែកគ្នីគ្នា

បែកធ្លាយនៅ ក្រុងប៉ោយប៉ែត ដីបម្រុងរបស់រដ្ឋ ដីស្រះជិត៣០,០០០ ម៉ែត្រក្រឡា ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លា យកលុយចែកគ្នីគ្នា

បែកធ្លាយនៅ ក្រុងប៉ោយប៉ែត ដីបម្រុងរបស់រដ្ឋ ដីស្រះជិត៣០,០០០ ម៉ែត្រក្រឡា ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លា យកលុយចែកគ្នីគ្នា

ខេត្តបន្ទាយមានជ័យ៖ នេះបើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកបានសរសេរថា «ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ? និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជា មន្រ្តីមូលដ្ឋាន មិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ ។


តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ?
យោងតាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖
១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ចំ.បំ
២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត
៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត
៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត
៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល
៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត
៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ
១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤
គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090