ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។

ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤-២០២៨ លើកទី៣ នៅទីស្តីការក្រសួមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានសហព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំដែលមានការពិនិត្យការងារខែមេសា បន្តខែឧសភា ដើម្បីពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកម្មវិធីប្រកួត និងការងារទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅខែបន្ទាប់ ត្រូវតែផ្ដោតជាអាទិភាពលើការពិនិត្យពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាសុី។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រឹត្តិការណ៍កីឡាយុវជនអាសុី ជាឱកាសថ្មីមួយទៀតដែលកម្ពុជាត្រូវបង្ហាញសក្ដានុពលវិស័យកីឡាក្រោមមនុញ្ញផលសុខសន្តិភាព ដូចដែលបានរៀបចំដោយជោគជ័យលើព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ ដែលក្នុងនោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ក៏ត្រូវតែអភិវឌ្ឍធនធានកីឡាករដើម្បីរួមចំណែកផងដែរ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយចាប់ផ្តើមពីឆ្នាំ២០០៩ មកនៅប្រទេសសិង្ហបុរី និងបន្ទាប់មកនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំលើកទី៤ នៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាឆ្នាំ២០២៥ មុននឹងរៀបចំជាលើកទី៥ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៩។

ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា កាលពីកិច្ចប្រជុំលើកទី២ កន្លងទៅ ក៏ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យសហព័ន្ធ ត្រៀមលក្ខណៈទាំងទីតាំងស្នាក់នៅ ទីតាំងហ្វឹកហាត់ និងធនធានកីឡាជាយុវជន ចាប់ពីពេលនេះទៅ បើទោះបីជាព្រឹត្តិការណ៍នោះនៅសល់ពេលជាង ៥ឆ្នាំទៀតក៏ដោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090