ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

ចេញផ្សាយថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខ​ណ្ឌ​ច្បាប់ ព្រមទាំងការផ្តល់អនុសា​សន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។


ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សខា បានថ្លែងអំណរគុណ OHCHR ដែលបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូជាតិ និងអន្តរជាតិដទៃទៀតនៅកម្ពុជា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស សំដៅគាំទ្រដល់ការពង្រឹ​ង​សន្តិភាព និងដំណើរការអភិវឌ្ឍប្រកបដោយបរិយាបន្ន។


ជាមួយគ្នានោះដឬរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ៖ ការដាក់ចេញនូវយន្តការច្បាប់នានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់​អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែ​ន​ក្នុងពន្ធនាគារ ដូចជាការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលជាដំណោះស្រាយចំពោះមុខ។


ជាការឆ្លើយតប លោកស្រី Roueida El Hage តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលតែងតែផ្ដល់កិច្ចសហការជាមួយ OHCHR និងបានអនុញ្ញាតឱ្យប្រតិភូ OHCHR ចុះ​ទស្សនកិច្ចតាមពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។


លោកស្រី ក៏បានគូសបញ្ជាក់នូវការត្រៀមខ្លួនជានិច្ចរបស់ OHCHR ក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Roueida El Hage ក៏បានឯកភាពក្នុងការបន្តកិច្ចសហការ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ ដែលបានធ្វើក្នុងពេលកន្លងមកផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090