ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

តើលោក យឹម វិចិត្រ ត្រូវបានស្នងការ ខេត្តបាត់ដំបង សម្រចឲ្យទៅបម្រើ នៅអង្គភាពដូចដើមវិញ ពេលខាងមុខទៀតមានអ្វីកើតឡើង

តើលោក យឹម វិចិត្រ ត្រូវបានស្នងការ ខេត្តបាត់ដំបង សម្រចឲ្យទៅបម្រើ នៅអង្គភាពដូចដើមវិញ ពេលខាងមុខទៀតមានអ្វីកើតឡើង

តើលោក យឹម វិចិត្រ ត្រូវបានស្នងការ ខេត្តបាត់ដំបង សម្រចឲ្យទៅបម្រើ នៅអង្គភាពដូចដើមវិញ ពេលខាងមុខទៀតមានអ្វីកើតឡើង

បាត់ដំបង៖ មិនទាន់នឹងភ្លេចខ្លួនផងលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលត្រូវស្នងការនគរបាលខេត្តបាត់ដំបង ផ្អាកការងារបណ្ដោះអាសន្នពីមេបញ្ជាការឲ្យមកទទួលទណ្ឌកម្ម នឹងវិន័យនៅស្នងការនគរបាលខេត្ត ក្រោយពីមានកំហុសខុសឆ្គងយកអាយកូមវាយទៅលើមន្ត្រីរបស់ខ្លួន ក្នុងចំណោមមនុស្សជាច្រើន។

ឥឡូវត្រូវបានលោកស្នងការសម្រេចបញ្ជូនឲ្យទៅបម្រើការងារនៅអង្គភាពដូចដើមវិញ
តែកងកម្លាំងដែលលោកផ្លាប់ដឹកនាំដូចជាមិនសប្បាយចិត្តនិងមិនអាចទទួលយកបានសូមអោយថ្នាក់លើដាក់មេបញ្ជាការផ្សេង។

យោងតាមការបែកធ្លាយលិខិតបង្គាប់ការ១ច្បាប់ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការចាត់បញ្ជូនមន្ត្រីនគរបាលជាតិឲ្យចូលបម្រើការងារក្នុងអង្គភាពដូចដើមវិញ ។
ដោយសេចក្តីសម្រេចប្រការ១ ត្រូវបានបញ្ជូនលោកវរសេនីយ៍ឯកយឹម វិចិត្រអត្តលេខ០៧៧៤៦ ឋានៈជាមេបញ្ជាការនៃវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨២៣ ចំណុះឲ្យស្នងការនគរបាលខេត្តបាត់ដំបង ឲ្យចូលបម្រើការងារក្នុងអង្គភាពដូចដើមវិញ ។
ក្នុងសេចក្តីសម្រេចនេះដែរប្រការ២ ឲ្យលោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវកែប្រែនូវកំហុស ឆ្គងរបស់ខ្លួននិងអនុវត្តឲ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គងលើកទី២ ទៀតនោះស្នងការនគរបាលខេត្តបាត់ដំបង និងមានវិធានការជាក់ស្ដែងតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ជុំវិញសេចក្តីសម្រេចរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់ឲ្យលោកយឹម វិចិត្រ ដែលជាមនុស្សពោរពេញទៅដោយរឿងអាស្រូវនិងកំហុសឆ្គងនានាពេលកន្លងមកតាំងពីលោកនៅជាអធិការនគរបាលរហូតដល់មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៨២៣
ក្នុងនោះធ្វើឲ្យកងកម្លាំងនៃវរសេនាតូចការពារព្រំដែនលេខ៨២៣ មិនសប្បាយចិត្ត ថែមទាំងទឹងទ្រូងស្ទើរធ្លាយនិយាយមិនកើតដោយមិនអាចបដិសេធបាននូវសេចក្តីសម្រេចរបស់ថ្នាក់លើបាន ទាំងមិនអាចទទួលបាននូវការត្រឡប់មកដឹកនាំពួកគាត់ជាថ្មីម្តងទៀត របស់លោកយឹម វិចិត្រ
ស្នើសុំឲ្យថ្នាក់លើដាក់អ្នកផ្សេងក្រៅពីលោក យឹម វិចិត្រ មកជំនួសវិញឬក៏ដាក់ អ្នកកំពុងដឹកនាំក៏បានដែរ។

សូមបញ្ជាក់ថា៖ លោកយឹម វិចិត្រ ត្រូវបានលោកស្នងការនគរបាលខេត្តផ្អាកការងារ បណ្ដោះអាសន្នពីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបលោកបានប្រព្រឹត្តអំពើមិនគប្បី បានយកអាយកូមវាយក្បាល កូនចៅរបស់ខ្លួនជានាយរងផ្នែកម្នាក់ឲ្យរងរបួសថ្ងាសក្នុងចំណោមមនុស្សជាច្រើន ។

ការចាត់បញ្ជូនលោក យឹម វិចិត្រ ឲ្យទៅបម្រើការងារនៅអង្គភាពដូចដើមវិញគឺ យោងទៅ លើការពិនិត្យជាក់ស្ដែង របស់លោកវរសេនីយ៍ឯក យឹម វិចិត្រ បានកែប្រែ កំហុសឆ្គងដែល ខ្លួនបាន ប្រព្រឹត្តកន្លងមកនៅការិយាល័យបុគ្គលិកនៃស្នងការនគរបាល ខេត្តបាត់ដំបង។

មហាជនកំពុងតែទន្ទឹងចាំមើលតើនៅពេលដែលលោកយឹម វិចិត្រ ចូលទៅកាន់ តំណែងរបស់ខ្លួនវិញតើមានរឿងអ្វីកើតឡើង ព្រោះថា៖កន្លងមក លោកយឹម វិចិត្រ តែងមានបញ្ហាផ្ទៃក្នុងនិងរឿងអាស្រូវជាញឹកញាប់៕ដោយលោក វ៉ៃ វណ្ណះ

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090