ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ភូមិបឹង៧៥តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ

ភូមិបឹង៧៥តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ

ភូមិបឹង៧៥តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យ ត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិបឹង៧៥តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទទួលបានដីមានកម្មសិទ្ធិស្របច្បាប់ ខណៈដែលក្រុមការងាររបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតំបន់វិនិច្ឆ័យត្រៀមរៀបចំចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ នៅថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។


លោក មាស ដារ៉ា ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រុកម៉ាឡៃ មានក្បាលដីប្រមាណចំនួន ៥០ ៦២៦ក្បាលដី វាស់វែងប្រមូលទិន្នន័យបានចំនួន ៦ ២២៦ក្បាលដី និងបានចុះបញ្ជីចេញបណ្ណរួចចំនួន ៤ ៩៧៩ ក្បាលដី។ បច្ចុប្បន្នស្រុកម៉ាឡៃ មានចំនួន ៦ឃុំ ស្មើនឹង ៤៦ភូមិ ចេញបណ្ណរួចចំនួន ៤ភូមិ និងកំពុងវាស់វែងចំនួន១០ភូមិ។ លោក បន្តថា ជាក់ស្ដែង ការប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានចំនួន១៣ភូមិរួមមាន៖
១/-ភូមិទួលពង្រ
២/-ភូមិបន្ទាយទី១
៣/-ភូមិសន្តិភាព
៤/-ភូមិអូរអំពិល
៥/-ភូមិរស្មីមានជ័យ
៦/-ភូមិអូរកេស
៧/-ភូមិស្រឡៅជ្រុំ
៨/-ភូមិអភិវឌ្ឍន៍
៩/-ភូមិទួលប្រាសាទ
១០/-ភូមិបឹងឈូក
១១/-ភូមិបឹង៧៥តេជោឈ្នះឈ្នះ
១២/ភូមិម៉ក់ហឺន
១៣/-ភូមិដូនសម ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


ក្នុង ឱកាសនោះដែរលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់វិនិច្ឆ័យ ដែលត្រៀមនឹងចុះធ្វើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវធ្វេីការកំណត់ព្រំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវរៀបចំឯកសារសំខាន់ៗដែលចាំបាច់ក្នុងការបញ្ចូលទិន្នន័យក្បាលដី មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ជាដេីម ។ ជាពិសេសលោក សំណូមពរដល់ម្ចាស់ក្បាលដីក្នុងភូមិបឹង៧៥តេជោឈ្នះឈ្នះ ដែលត្រូវចុះវាស់វែង ត្រូវចូលរួមសហការជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រុមការងារ ជួយសម្រួលក្នុងការចុះវាស់វែង ឱ្យបានលឿន ចៀសវាងមានបញ្ហាព្រំដី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090