ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំដល់ក្រុមយុវជនផ្ដាច់សារធាតុញៀន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំដល់ក្រុមយុវជនផ្ដាច់សារធាតុញៀន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំដល់ក្រុមយុវជនផ្ដាច់សារធាតុញៀន

 

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនឹង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ អមដំណើរឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើការណែនាំដល់យុវជនផ្ដាច់សារធាតុញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:យុវជនទាំងនោះកំពុងតែមានការឆ្លងនូវជំងឺកូវីដ19។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា យុវជនផ្ដាច់ញៀនទាំងអស់សូមរក្សានូវរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ហាមបង្កើតភាពចលាចល ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ រៀបចំចាត់បញ្ជូនអ្នកដែលមានជំងឺកូវីតទៅព្យាបាលឱ្យបានទាន់ពេលវេលា។

អាជ្ញាធរនិងសមត្ថកិច្ចកំពុងរៀបចំដោះស្រាយជូនហើយ មិនទុកឱ្យប្អូនៗណាម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងដោយគ្មានការព្យាបាលនោះទេ។

គួរបញ្ជាក់ថា យុវជនបន្សាបសាធាតុញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានយុវជនផ្ដាច់ញៀនកើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ក្នុងនោះស្រី៣០នាក់។

បច្ចុប្បន្នពួកគេត្រូវបានអាជ្ញាធរនឹងសមត្ថកិច្ចបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ ខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលក្នុងក្រុងសិរីសោភ័ណ និងមួយចំនួនបញ្ជូនទៅមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕
ដោយ៖លោក វ៉ៃ វណ្ណៈ

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090