ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសារច្រានចោលព័ត៌មានក្លែងក្លាយ និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព==>ឯកឧត្ដម អ៊ូ វណ្ណា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្ដីសង្ឃឹមវត្តខ្ចាស់
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ!

ចេញផ្សាយថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជន បានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាព សម្រេចបានកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយ ដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។

ជាមួយនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090