ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម

ចេញផ្សាយថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរជាង ៧លាននាក់ ស្មើនឹង ៤១% នៃពលរដ្ឋសរុប ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាក្របៅចាស់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋនិយមថា ក្នុងរយៈពេលប្រមាណ ៣ទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាពជាមួយនឹងការកើនឡើងនៃការប្រើប្រាស់សេវាថែទាំ និងព្យាបាល ដែលធ្វើឱ្យសុខភាពរបស់ពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់។ ជាក់ស្តែងតាមរយៈឯកសារផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ បានបង្ហាញនូវសូចនាករមួយចំនួនដែលបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងនូវវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីថែទាំសុខភាពប្រជាពលរដ្ឋ ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ និងការធ្លាក់ចុះអត្រាមរណភាពមាតា ទារក និងកុមារ។ ទន្ទឹមនេះ ប្រព័ន្ធគាំពារសុខភាពសង្គម ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពជាបន្តបន្ទាប់ដែលបច្ចុប្បន្នពលរដ្ឋប្រមាណជាង ៧លាននាក់ ឬស្មើនឹងប្រមាណ ៤១% នៃពលរដ្ឋសរុប តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រសាសន៍សួរសុខទុក្ខ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល និងចូលរួមត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានសុខភាពកាន់តែល្អប្រសើរឡើងទាំងវ័យកុមាររហូតដល់វ័យជរា។

ក្រៅពីការងារថែទាំសុខភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណនិងការកោតសរសើរជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមធានាការពារសុខសន្តិភាព តាមរយៈការទប់ស្កាត់ល្បិចកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមជុ្រលនិយមមួយក្តាប់តូចនៅក្រៅប្រទេសផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090