ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងដែនដី បើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងដែនដី បើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងដែនដី បើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម​ ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម​ ហែម ពិសិដ្ឋអភិបាលរងខេត្តស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត​ បានថ្លែងការកោតសរសើរ និងអរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដើម្បីធ្វើការពិនិត្យ និងសម្រេចចុងក្រោយក្នុងក្របខ័ណ្ឌបច្ចេកទេស មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័ត រួចបញ្ជូនទៅគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដើម្បីស្នើសុំរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអនុក្រឹត្យ តាមនីតិវិធីកំណត់។

ឯកឧត្តមបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្វាយរៀង សូមថ្លែងនូវការអរគុណជាអនេក ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលកន្លងមកនេះ បានដឹកនាំ សម្របសម្រួល និងគាំទ្រ ជាពិសេសលើផ្នែកបច្ចេកទេស តាមរយៈការចុះពិនិត្យផ្ទាល់ ក៏ដូចជាការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រហូតនាំឲ្យយើងសម្រេចបាននូវឯកសារសេចក្ដីព្រាង ដែលមានភាពលម្អិត និងគ្រប់ជ្រុងជ្រោយ សម្រាប់យកមកប្រជុំពិនិត្យ និងឆ្លងខ្លឹមសារនាថ្ងៃនេះ។

ឯកឧត្ដម​បានបន្ថែមទៀតថា ជាការពិតណាស់ ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល ២០ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឯកឧត្ដម​បានបញ្ជាក់ថា ដើមឡើយខេត្តស្វាយរៀង គឺជាខេត្តដែលផ្ដោតជាសំខាន់លើការងារកសិកម្មជាធំ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ពោលគិតចាប់ពីឆ្នាំ២០០៥ ពេលដែលរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស រចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក ផ្ទៃដីបង្កបង្កើនផលមួយចំនួននៅក្នុងវិស័យកសិកម្ម មានការប្រែប្រួល និងបានផ្លាស់ប្ដូរមុខងារ ពីដីបម្រើឲ្យការងារដាំដុះ ទៅជាដីបម្រើឲ្យការងារសាងសង់ និងផ្នែកឧស្សាហកម្ម។​ ទន្ទឹមនេះ​ បើគិតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងទាំងមូល យើងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣០៧កន្លែង ហើយបើយើងមើលពីសក្ដានុពល និងគម្រោងថ្មីៗរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងគម្រោងផ្លូវដែក ជាដើម។

ប្រាកដណាស់ នាពេលខាងមុខ នឹងធ្វើឲ្យមានការប្រែប្រួលនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ការបម្រើសេវាសាធារណៈ និងបម្រែបម្រួលទីប្រជុំជនថ្មីៗបន្ថែមទៀតនៅក្នុងខេត្តដូច្នេះ ផែនការរៀបចំដែនដីខេត្ត ដែលយើងបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងយុគសម័យនៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្តក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដោយធានាបាននូវការផ្ដល់សេវាធារណៈដែលមានលក្ខណៈឆ្លើយតប ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ក៏ដូចជារក្សាបាននូវតុល្យភាពរវាងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ​ ឯកឧត្តម​អភិបាលខេត្តមានសង្ឃឹម និងជឿជាក់ថា តាមរយៈការចូលរួមនេះ នឹងទទួលបាននូវផែនការមួយដ៏ល្អប្រសើរ ដែលជាត្រីវិស័យនាំផ្លូវសម្រាប់ដំណើរការអភិវឌ្ឍ នាពេលអនាគតរបស់ខេត្ត ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើបទបង្ហាញពីខ្លឹមសារសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ដែលក្រុមការងារបានរៀបចំកន្លងមក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090