ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ

សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ

សូម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយមើល លោកចៅហ្វាយស្រុកមង្គលបុរី និងមេឃុំបន្ទាយនាង ផងទាន អសមត្ថភាព ក្នុងសម្របសម្រួលជូនពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ

ចេញផ្សាយថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកពេលនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹភូមិអូរធំ ដោះមិនចេញ ។

តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។

សូមរំលឹកផងដែរ ៖ សាវតារឿង ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋ ដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។

ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។

ចំណែកលោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង ក្នុងនាមប្រធានក្រុមប្រឹក្សាឃុំ លោកព្យាយាមរកយន្តការ ឈ្នះឈ្នះ ដែលមានលោកអភិបាលជាអ្នកសម្របសម្រួល ។ លោកបន្តថា ការបោះសម្រេច នៃក្រុមប្រឹក្សាឃុំមាន បេក្ខជនចំនួន៨រូប ដោយ ឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ដោយអនុភូមិ និងជំនួយការ មិនទាន់ដាក់សមាសភាពទេ ។

លោកថ្លែងការក្នុងឱកាសនោះបន្ថែម រូបលោកផ្ទាល់ដែលជាសសៃឈាមរដ្ឋ ត្រូវធ្វើអោយស្របនឹងគោលការណច្បាប់ក្រសួងមហាផ្ទៃលេខ០០៤ នៃការជ្រើសរើសមន្ត្រីភូមិ ចំពោះលោកផ្ទាល់ ស្រលាញ់ប្រជាពលរដ្ឋលោកណាស់ លោកមិនចង់អោយមានរឿងបែបនេះកើតឡើងទេនៅក្នុងមូលដ្ឋានលោក។ លោកខ្លួនលោកផ្ទាល់នឹងព្យាយាមស្អំចិត្តប្រជាពលរដ្ឋ ចុះផ្ទាល់ដល់មូលដ្ឋានភូមិអូរធំ ដើម្បីបង្កើតអោយភាពស្និត ស្នាលឡើងវិញ។

ប្រជាពលរដ្ឋលោកលើកឡើងបន្ថែមថា បន្ទាប់ពីមានរឿងនេះមក អ្នកដែលចូលរួមតវ៉ា លោកថាឃើញប៉ូលីស អាជ្ញាធរ ជាច្រើន មកសួរនាំដល់ផ្ទះរបស់លោក លោកថាមានអារម្មណ៍ភ័យខ្លាច និងសម្ពាធផ្លូវចិត្តជាខ្លាំង ។

ប្រជាពលរដ្ឋសំណូមពរតាមរយៈការផ្សាយនេះគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អន្តរាគមផង និងសូមដកសមាសភាពភូមិចាស់ទាំងអស់ សូមដាក់អ្នកថ្មីអ្នកណាក៏បានអោយតែបំរើផលប្រយោជរួម ពួកលោកមិនចង់អោយមានរឿងជាមួយអាជ្ញាធរទេ ខាតពេលវេលារកស៊ីទទួលទានប្រចាំថ្ងៃ បើមិនដល់-ក ក៏មិនផ្ទុះការតវ៉ាបើបនេះដែរ ។

ជាចុងក្រោយប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។

ចំពោះអ្នកសារព័ត៌មានយើងគ្រាន់តែកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពប៉ុន្នោះ ខុសឬត្រូវ អាស្រ័យការយល់ឃើញរបស់ មហាជន លោកមើលជាក់ស្តែង និងសូមរង់ចាំបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090