ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ដូចជាមិនប្រក្រតី.ទាល់តែសោះ! ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ…

ដូចជាមិនប្រក្រតី.ទាល់តែសោះ! ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ…

ដូចជាមិនប្រក្រតី.ទាល់តែសោះ!
ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ…!

ផ្សាយចេញពីរាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកសារព័ត៌មានអាជីព ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ អស់ពីបេះដូង នូវចំណាត់ការរបស់មន្ត្រីអនុវត្តច្បាប់ទៅលើបុគ្គលអ្នកសារព័ត៌មានណាដែលប្រព្រឹត្តខុសច្បាប់។

ក៏ប៉ុន្តែចំពោះករណីការអនុវត្តច្បាប់ចាប់ខ្លួនអ្នកកាសែត អេសអេសប៊ី ធីវីញូស៍ (SSB TV NEWS) ចំនួន២រូប គឺលោក សូរ សំបូរ និងលោក នឿប ប៊ុន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សង្កាត់ដើមមាន ក្រុងតាខ្មៅ ហើយបន្ទាប់មកត្រូវតុលាការចោទ
ប្រកាន់ពីបទ(គំរាមកំហែងហែកកេរ្តិ៍) រួចបញ្ជូនទៅដាក់ពន្ធនាគារកាលពីថ្ងៃទី១៧  ខែធ្នូ ឆ្នាំ២០២៤ ហាក់មានភាពមិនប្រក្រីតីឡើយ។ ប៉ុន្មានថ្ងៃនេះ ត្រូវមហាជនរិះគន់ទ្រហ៊ឹងអឺងកងតាមតុកាហ្វេ គុយទាវថា អ្នកអនុវត្តច្បាប់លំអៀងទៅតែម្ខាងដែលល្មើសច្បាប់ម៉េចមិនចាប់វាផង (ទះដៃតែម្ខាង វាមិនលឺទេ) អ្នកកាសែតប្រព្រឹត្តខុសត្រូវទទួលទោស នោះវាជាការពិតហើយ តែអ្នកប្តឹងគេនោះជាព្រះសង្ឃ ឬជាចោរ ឬជាមេបនល្បែងដែលព្រហើនប្រព្រឹត្តល្មើសប្រឆាំង នឹងច្បាប់ប្រទេសម៉េចមិនចាប់ផង? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ? ព្រោះបើផ្អែកតាមការផ្សាយនោះ បានផ្សាយចំពោះបទល្មើសជាក់ស្តែងមានដាក់លេខ យូធីអឹម (UTM ) និងហ្គោហ្គលម៉ែប (Google Map) បញ្ចាក់អំពីទីតាំងបទល្មើស ពេលវេលានៃការប្រព្រឹត្តបទល្មើសប្រឆាំងច្បាប់រដ្ឋយ៉ាងច្បាស់ក្រឡែត ដូចចិនសរសេរលើម៉ុងខ្មោចអញ្ចឹង!

មហាជនមួយជំហៀងប្រទេសបានលើក មកបកស្រាយថា៖ បើផ្អែកលើបទចោទ «គំរាមកំហែងហែកកេរ្តិ៍» នោះ គឺត្រូវតែជាប់ពាក់ពន្ធ័ដោយផ្ទាល់ នឹងជនជាដើមបណ្តឹងមាន(ព្យសនកម្ម)ជាជនដែលរងការ «គំរាមកំហែងហែកកេរ្តិ៍»។ បើដូច្នេះអង្គហេតុ ដែលបណ្តាលអោយមានអំពើ «គំរាមកំហែងហែកកេរ្តិ៍» ទាំងស្រុងនោះគឺជាអ្វី ពាក់ពាន់ដល់បុគ្គលណាខ្លះ? តើលោក សូរ សំបូរ គំរាមហែកកេរ្តិ៍ទៅលើលោកសង្ឃកំពុងស្វាធ្យាយព្រះធ៌មដែលជាសុចរិតភាព ឬទៅលើទង្វើទុច្ចរិត ឬគំរាមកំហែងហែកកេរ្តិ៍ទង្វើល្មើស នឹងច្បាប់រដ្ឋ ដូចជាអំពើប្លន់ អំពើឃាតកម្ម ឬការបើកបនល្បែងស៊ីសងប្រឆាំងច្បាប់រដ្ឋ?
មហាជនរាប់មិនអស់បានលើកឡើងបន្តទៀតថា ទោះជាការ(គំរាមកំហែងហែកកេរ្តិ៍) ធ្វើទៅលើ ទង្វើសុចរិតក្តី ឬអំពើទុច្ចរិតក្តី បើពួកគេ(មិនទះដៃទាំងពីរ មិនលឺសូរសំលេងឡើយ បើគ្មានភ្លើងក៏គ្មានផ្សែងដែរ ហើយបើគ្មានសំរាមសោះដាច់ខាតឆ្កែក៏មិនជុះដាក់ដែរ) មានន័យថាទាំងដើមចោទ និងចុងចម្លើយ ត្រូវតែជាប់ពាក់ពន្ធ័ដល់ការស្រាវជ្រាវស៊ើបអង្កេតយ៉ាងត្រឹមត្រូវច្បាស់លាស់ទាំងពីរ(០២)ភាគី ដោយមិនអគតិ មិនលំអៀង ដោយសារតែ(ទំពក់មិនទៅ ព្នៅក៏មិនមកដែរ) មានអ្នកស៊ីសំណូក ក៏មកពីមានអ្នកសូកដែរ ត្រូវទទួលទោស រួមទាំងជនដែលឃុបឃឹតផងដែរ។ តើអ្នកសូកធ្វើអ្វីល្មើសច្បាប់បានជាត្រូវយកលុយទៅសូកអ្នកសារព័ត៌មាន វ៉េតាមABAអោយគេអញ្ចឹង? ដែលនេះគឺជារឿងគប្បីអនុវត្តច្បាប់ប្រកបដោយតម្លាភាពទៅតាមហេតុការណ៍ពិតជាក់ស្តែង កុំអោយដូចគេថា អ្នកអនុវត្តច្បាប់យើង ប្រើសារាចរលេខ៥៤ (អាចោររួចខ្លួន អ្នកជា ជាប់គុក) ឬគេថាមួយទៀត(គុណមួយសំពៅ ទោសមួយចូលទៅរលាយគុណអស់) ព្រោះលោក សូរ សំបូរ គាត់ធ្លាប់បំរើជាតិ ធ្លាប់ផ្សាយសមិទ្ធិផលជាស្នាដៃមេដឹកនាំ និងធ្លាប់ធ្វើសកម្មភាពចូលរួមយ៉ាងសកម្ម ដែលជាគោលនយោបាយជាតិថែមទៀត។ មិនគួរណាលើកលែងជនសង្ស័យបើកបនល្បែងប្រឆាំងបទបញ្ជារាជរដ្ឋាភិបាល ហើយទៅដាក់ទោសតែអាឆ្កែដេកផេះ ទុកអោយអាឆ្កែស៊ីអង្កររួចខ្លួននោះទេ។

គួររម្លឹកថា៖ តាមសាវតានៃរឿង ពាក់ពន្ធទៅនឹងការផ្សាយព័តមាន អំពីសកម្មភាពលេងល្បែងស៊ីសងល្មើសច្បាប់នៅក្នុងទីតាំងបង្កើតល្បែង
ស៊ីសងខុសច្បាប់មួយនៅក្រុងសំពៅពូនខេត្តកណ្តាល។ តាមការផ្សាយនោះមានភ្ជាប់ដោយរូបថតដែលថតដោយមានដាក់លេខយូធីអឹម (UTM ) និងហ្គោហ្គលម៉ែប (Google Map) ដែលបង្ហាញអំពីទីតាំង ពេលវេលា និងសកម្មភាពនៃបទល្មើសយ៉ាងច្បាស់
ក្រឡែត។ ជាដើមហេតុបញ្ជាក់ថាម្ចាស់បនល្បែង ល្មើសច្បាប់នៅទីតាំងនោះ ពើងទ្រូងយ៉ាងចំហរដោយអត់ញញើតច្បាប់សោះឡើយ ក្តៅដូចបាយពុះ ផ្ទុះកំហឹងដូចភ្នំភ្លើងផ្ទុះអញ្ចឹងដែរ ហើយក៏ប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់មុខមាត់ របស់អាជ្ញាធរមានសមត្ថកិច្ចនគរបាលក្នុងមូលដ្ឋាននោះក្នុងការបណ្តែតបណ្តោយអោយបើកលេងល្បែងជល់មាន់ល្មើសច្បាប់នោះផងដែរ តើហេតុអ្វីទើបមេបនល្បែងអាចបើកបនល្បែងជល់មាន់ល្មើសច្បាប់ ល្មើសគោលនយោបាយ
ភូមិ ឃុំមានសុវត្ថិភាព ល្មើសសារាចរ និងបទបញ្ជាក្រសួងមហាផ្ទៃ? ដែលហាក់ប្រឆាំង នឹងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតបែបនោះ តើមានអំពើពុករលួយឬទេ? ព្រោះថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី ត្រូវបង្រ្កាបទីតាំងបនល្បែងស៊ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុស

ច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសដោយគ្មានការលើកលែង។ ក្រសួងមហាផ្ទៃវិញក៏បានចេញសារាចរលេខ ០៧២ស.ណ.ន មានខ្លឹមសារសំខាន់៥ចំណុចជាពិសេសថានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំនោះ។ តើហេតុអ្វី បានជាបនល្បែងជល់មាន់នោះ បើកលេងតាមរបៀបពើងទ្រូងដាក់ច្បាប់ទៅបាន?

ដូច្នេះបើតាមសាវតារឿង និងអង្គហេតុដែលបង្កើតបានជាបទចោទលើអ្នកកាសែតទាំងពីរនាក់ ពីបទ (គំរាមកំហែងហែកកេរ្តិ៍) នោះវាអាចមានធាតុផ្សំនៃបទល្មើសបន្ថែមទើប(ឆេះគុម្ពព្រាលរាលដល់គុម្ពព្រិច)បែបនោះ ហើយគ្រប់គ្រាន់ដើម្បីឈានទៅដល់ការស្រាវជ្រាវដាក់បន្ទុក និងអាចកោះហៅនូវជនពាក់ពន្ធ័នឹងអង្គហេតុនៃបទល្មើសទាំងគូភាគីផ្ទាល់ ទាំងជនដែលឃុបឃិតដទៃទៀតដើម្បីដាក់ទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារម៉ីខ្លួនពាក់ព័ន្ធ ជុំវិញបញ្ហាការចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ ធីវី អនឡាញ យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមឲ្យមានភាពសុក្រឹត្យ និង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090