ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់!

ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់!

ជិតមួយឆ្នាំមកនេះ ឃុំ សង្កាត់អ្នកបានធ្វើអ្វីខ្លះ? ស្វែងយល់ពីមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់!

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ ពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការប្រមូលចំណូលផ្ទាល់នេះត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ចេញជារូបរៀងនៅឡើយទេ។

ចំពោះចំណូលពីថ្នាក់ជាតិ លោកបណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ទទួលបានចំណូលពីថ្នាក់ជាតិតាមរយៈមូលនិធិឃុំ សង្កាត់និងថវិកាបន្ថែមពីថ្នាក់ជាតិសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័នឬអង្គភាពនានារបស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។

យោងតាមឧបសម្ព័ន្ធតារាងវិភាជន៍មូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឃុំ សង្កាត់ទូទាំងរាជធានី ខេត្ត ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុប ៨៩៤.៧៥៥ លានរៀល ក្នុងនោះ ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៤៧៩.៤០២លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ២៥.០២១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ៣២៥.២៧៧លានរៀល ។

ជាឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន ៦០៣លានរៀល ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៣៣៩លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១៨ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន៤០ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ២០៦លានរៀល។ ដោយឡែកក្នុងស្រុកកែវសីមា ឃុំស្រែឈូក ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន៤៧០លានរៀល ក្នុងនោះផ្នែករដ្ឋបាលទទួលបានសរុបចំនួន ២១៣លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៤៧លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ១៩៩លានរៀល។

(ចង់ដឹងព័ត៌មានពីមូលនិធិឃុំ សង្កាត់បន្ថែម សូមអាននៅក្នុងឧបសម្ព័ន្ធភ្ជាប់តាមលេខ ៧៥៣៧ សហវ.ល.ស.អហក ថ្ងៃទី២៥ ខែកកដ្កា ឆ្នាំ២០២៣)៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090