ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ចេញផ្សាយថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័យនេះ ត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរ ដើម្បីទទួលបានលទ្ធផល ទាំងដែលលទ្ធផលនោះអាចនឹងសម ឬមិនសមប្រកបតាមគោលដៅកំណត់ក៏ថាបាន ខណៈស្ថានភាពពិភពលោក ក៏មានការប្រឈមប្រែប្រួលដែលទាមទារឱ្យមានភាពបត់បែនគ្រប់ផែនការ រួមទាំងផែនការក្នុងវិស័យកីឡានេះដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គួរតម្រង់ទិសថា តើគោលបំណងធំចុងក្រោយចង់បានអ្វី និងត្រូវត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីសម្រេចគោលបំណងនោះ ស្របពេលដែលផ្លូវដើរទៅរកគោលដៅដែលចង់បាន អាចនឹងទទួលរងឥទ្ធិពលប្រែប្រួលជាបន្តបន្ទាប់ ដូចស្ថានភាពពិភពលោក នាពេលនេះ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ជាការពិត គោលដៅរបស់ក្រុមកីឡាករ កីឡាការិនី គឺយកមេដាយជូនជាតិ ប៉ុន្តែទន្ទឹមគ្នានេះ ការរៀបចំផែនការ និងការប្ដេជ្ញាចិត្តអនុវត្តប្រកបដោយគុណភាព ពិសេសគុណភាពនៃការហ្វឹកហាត់ គឺពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញឆន្ទៈផ្លាស់ប្ដូរពីប្រទេស ឬក្រុមដែលធ្លាប់តែចូលរួមកំដររោងនៃព្រឹត្តិការណ៍កីឡានានា ទៅជាប្រទេស ឬក្រុមដែលប្រជែងយកមេដាយជូនជាតិ តួយ៉ាកីឡាម៉ូតូទឹក ដែលពីមុនកម្ពុជាត្រឹមតែសុំគេចូលរួម ប៉ុន្តែតែពេលនេះឈានដល់ដណ្ដើមមេដាយពីគ្រប់ប្រទេស។

ពីវេទិកាសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពង្រឹងប្រភេទកីឡារួម (Team Sport) ជាកីឡាមានប្រជាប្រិយភាពបំផុតទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងត្រូវបន្តលើកទឹកចិត្តនិងផ្តល់ភាពងាយស្រួលឱ្យគ្រូបង្វឹក និងអត្តពលលិកខិតខំប្រឹងប្រែងស្វែងយល់ និងហ្វឹកហាត់ទាំងលើបទបញ្ជា និងបច្ចេកទេសថ្មីៗ នៃប្រភេទកីឡារបស់ខ្លួន ឱ្យទាន់តាមស្តង់ដារសកល ព្រមទាំងចៀសវាងដាច់ខាតនូវការពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំការកួតនានាក្នុងកម្រិតផ្ទៃក្នុង ឬមិត្តភាព រវាងក្រសួង-ស្ថាប័នលើប្រភេទកីឡាមានសក្ដានុពល និងផ្ដល់ឱកាសបន្ថែមទៀតឱ្យមានការចូលរួមពីមហាជនដែលអាចមានជនឆ្នើមបង្ហាញភាពលេចធ្លោលើប្រភេទកីឡាណាមួយ។ ជាមួយគ្នានេះ អង្គភាពចំណុះក្រសួង ក៏ត្រូវតែជំរុញមន្ត្រីខ្លួនឱ្យលេងកីឡាតាមដែលចូលចិត្ត ព្រោះអាចថា យើងនឹងទទួលបាននូវអត្តពលិកថ្មីៗ ពីសំណាក់អង្គភាពទាំងនោះ មកបញ្ចូលក្នុងសមាសភាពកីឡាផ្លូវការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090