ថ្ងៃ ព្រហស្បត្ដិ៍ ទី 5​ ខែ មិថុនា ឆ្នាំ 2025
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

អ្នកសារព័ត៌មានចំនួន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ

អ្នកសារព័ត៌មានចំនួន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ

អ្នកសារព័ត៌មានចំនួន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ

ខេត្តព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន០៨នាក់ ពាក់ព័ន្ធបទកំហែងយក ពីឈ្មោះ ហ៊ឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ។ មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះ ហ៊ីម ឆេងហ៊ាន មេការដេប៉ូឈើ បានប្តឹងថា ក្រុមអ្នកកាសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហ៊ឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកកាសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកកាសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។
ក្រោយពេលកើតហេតុ ដោយក្រុមក្រុមគ្រួសាររបស់ អ្នកសារព័ត៌មាន០៨នាក់ ស្នើសុំឲ្យជួយអន្តរាគម៍ក្នុងករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន០៨នាក់ ពីបទ កំហែងយក ដើម្បីឲ្យមានសេរីភាពឡើងវិញ។ បន្ទាប់ពីមានការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV និងជាប្រធានសមាគមន៍អេឡិចត្រនិច AEMSJ បានដឹកនាំអ្នកសារព័ត៌មានជាច្រើនអង្គភាព ទៅកាន់ខេត្តព្រះវិហារ ដើម្បីដាក់សំណើរស្នើសុំទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រមទាំងចៅក្រម ខេត្តព្រះវិហារ ជួយធ្វើការសម្របសម្រួល ធ្វើការដោះលែងអ្នកសារព័ត៌មាន ចំនួន០៨នាក់ ដែលរងការចោទប្រកាន់ពីបទ: “កំហែងយកលុយ ” ពីដេប៉ូឈើខាងលើ រហូតមកដល់រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះអ្នកសារព័ត៌មាន០៨នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ មានជា ៖
ទី១- ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័
ទី៣- ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៤- ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៥- ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
ទី៦- ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន
ទី៧- ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន ។
ទី៨- ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ។
តបតាមស្នើសុំរបស់ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយកទូរទស្សន៍ MSJ TV ដោយមានការយកចិត្តទុកដាក់ និង មានការសម្របសម្រួលពី ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដែលយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងពត៌មានចាត់តាំង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម លី វ៉ានើហុង ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន រៀបចំមេធាវី២រូប ក្នុងការសម្របសម្រួល និងការពារក្ដីជូនអ្នកសារព័ត៌មាន ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ឯកឧត្ត យុទ្ធ ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ ឯកឧត្តម ធី សុវណ្ណថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោក គឹម សំឡេង ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និង លោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធានពន្ធនាគារខេត្ត ព្រះវិហារ ដែលបានជួយសម្របសម្រួល ដោះលែង អ្នកសារព័ត៌មានទាំង៨នាក់ ឲ្យមានសេរីភាពឡើងវិញ ។ និងជាពិសេសអ្នកសារព័ត៌មានទាំង៨រូប សូមថ្លែងអំណរអរគុណចំពោះលោកជំទាវ ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មាន បានឧបត្ថមនូវថវិការ១ចំនួនដល់ក្រុមអ្នកសារព័ត៌មានទាំង៨រូបដើម្បីហូបបាយ និងជាសាហុយសំរាប់ធ្វើដំណើរមកផ្ទះវិញ៕ដោយលោក វ៉ៃ វណ្ណះ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090