រថយន្តវេអង់ដឹកថ្មដោយសារតែខ្វះការប្រុងប្រយ័ត្នបណ្តាលអោយធ្លាក់លើអ្នកធ្វើដំណើររងរបួសធ្ងន់!!!
ខេត្តក្រចេះ៖នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត្រ៣១១ /៣១២ រវាងរថយន្ត វេអង ពាក់ស្លាកលេខ ព្រះសីហនុ 4A 1575 ដឹកដុំថ្មធ្លាក់ប៉ះម៉ូតូផាសស្អាប់ បើកបញ្ច្រាស់ទិសដៅគ្នា បណ្ដាលអោយរងរបួសធ្ងន់ចំនួនម្នាក់របួសស្រាលចំនួនម្នាក់។
មូលហេតុដែលបណ្តាលអោយធ្លាក់ថ្មបង្កមានរបួសស្នាមនេះគឺ៖បណ្តាលមកពីការដឹកជញ្ជូនខ្វះការប្រុងប្រយ័ត្នអំពីតៃកុងរថយន្តមិនមានចង់វ៉ាត់ខ្សែរអោយបានត្រឹមត្រូវនោះឡើយ ។
ក្រោយពេលកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្ដបានបេីករថយន្ដរត់គេចពីកន្លែងកើតហេតុឆ្ពោះទៅស្រុកស្នួលបន្តទៀតដោយមិនឈប់ដើម្បីទទួលខុសត្រូវនោះឡើយ។
ចំណែកអ្នកបើកបរម៉ូតូផាសស្អាប់ឈ្មោះ ខេង អី ភេទប្រុសអាយុ32ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល(របួសស្រាល) អ្នករួមដំណេីពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំ នៅភូមិសំព័រ ឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ។
ក្រោយកេីតហេតុ កំលាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានសហការជាមួយកំលាំងនគរបាល ស្រុកស្នួលបានឃាត់រថយន្តបង្ករនៅចំណុចភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ក្រោយពេលបើករត់គេច។
បច្ចុប្បន្នវត្តុតាងរថយន្តនិងអ្នកបើកបរឈ្មោះ បូ សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិឆ្នាល់មាន់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឃាត់ខ្លួននៅអធិការនគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបន្តរនិតិវិធី៕