សត្វពស់១ក្បាល ធ្វើឱ្យដាច់ចរន្តអគ្គិសនី អស់ជាច្រើនស្រុក…!!!
ខេត្តបាត់ដំបង៖សត្វពស់១ក្បាល ធ្វើឱ្យដាច់ចរន្តអគ្គិសនី អស់ជាច្រើនស្រុក ករណីដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ចេញពីស្ថានីយបាត់ដំបង CPG ដែលបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងស្រុកជាច្រើនរួមមាន៖ស្រុកបាណន់ ស្រុកថ្មគោល ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ ផ្នែកខ្លះនៃស្រុកឯកភ្នំ ផ្នែកខ្លះនៃស្រុកសង្កែ ផ្នែកខ្លះនៃស្រុករតនមណ្ឌល និងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមការឱ្យដឹងពីក្រុមការងារបច្ចេកទេស របស់អង្គភាពអគ្គីសនីខេត្តបាត់ដំបង បានឱ្យដឹងថា៖ ចំពោះមូលហេតុដែលនាំឱ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនេះ ដោយសារចរន្តអគ្គិសនី ឆក់សត្វពស់នៅលើខ្សែបណ្ដាញតង់ស្យុងមធ្យមទំហំ ២២គីឡូវ៉ុល នៅមុខអនុស្ថានីយបាត់ដំបង CPG ស្ថិតនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ បច្ចុបន្បន្ន ក្រុមការងារបច្ចេកទេស របស់អង្គភាពអគ្គីសនីបានធ្វើការត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីឡើងវិញទាំងស្រុងនៅម៉ោង ១០និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១រួចរាល់ហើយ៕