ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ឯកឧត្ដមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបាន ថាបើគ្នានសារត័ព៌មានមួយសេរីឯករាជ្យគឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ

ឯកឧត្ដមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបាន ថាបើគ្នានសារត័ព៌មានមួយសេរីឯករាជ្យគឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ

ឯកឧត្ដមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបាន
ថាបើគ្នានសារត័ព៌មានមួយសេរីឯករាជ្យគឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ

រាជធានីភ្នំពេញ៖ឯកឧត្ដមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថានៅក្នុងសង្គម​ប្រជាធិប​តេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិន​អាចមានសង្គមប្រជាធិបតេយ្យបានទេ។ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាស​អញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន​ក្នុងក្រប​ខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ សិទ្ធិសារព័ត៌មានត្រូវបាន​ប្រគល់​ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌​មាន​គឺជាច្បាប់សម្រាប់អ្នកកាសែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះគឺសម្រាប់គ្រប់គ្នា។ ​ឯកឧត្ដម​បានគូសបញ្ជាក់ថា៖ អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌​មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែល​ត្រូវអនុវត្តន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលា​នាថ្ងៃនេះជាថ្ងៃ​ប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវ​ដែលត្រូវដើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង​អំពីការយកចិត្តទុកដាក់របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌​មានកម្ពុជា​មានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារ ឱ្យសង្គមពិតប្រាកដ។

សូមជម្រាបជូនថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុង​គោល​បំណងឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈ​សារ​ព័ត៌មានពិតប្រាកដ និងចង់បង្ហាញបញ្ជាក់អំពីកម្រិតសេរីភាពសារព័ត៌មានដែលពាក់ព័ន្ធជា​មួយ​ក្របខ័ណ្ឌច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សិក្ខាសាលានេះ​មាន​លក្ខណៈប្រវត្តិសាស្រ្តមួយដែលមានការពន្យល់ច្បាស់លាស់អំពីរបៀបរបបធ្វើការ និងការ​អនុវត្ត​វិជ្ជាជីវ:សារព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ ដែលស្របតាមច្បាប់​ពាក់​ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090