ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

អាជ្ញាធរផ្អាកការសាងសង់​​ សំណង់មួយកន្លែងដោយសារមិនមានច្បាប់ត្រឹមត្រូវ

អាជ្ញាធរផ្អាកការសាងសង់​​ សំណង់មួយកន្លែងដោយសារមិនមានច្បាប់ត្រឹមត្រូវ

អាជ្ញាធរផ្អាកការសាងសង់​​ សំណង់មួយកន្លែងដោយសារមិនមានច្បាប់ត្រឹមត្រូវ

ចេញផ្សាយថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រុងប៉ោយប៉ែត៖គណៈកម្មការចម្រុះខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានកោះហៅ​ម្ចាស់សំណង់របស់ឈ្មោះ ម៉ែន ណារិន ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ជាបន្ទាន់ ដោយត្រូវរង់ចាំរត់ច្បាប់រួចរាល់សិន ទើបអនុញ្ញាតឲ្យសាងសង់បន្ត។

សូមជម្រាបថា សំណង់របស់ឈ្មោះ ម៉ែន ណារិន ខាងលើនេះ គឺសាងសង់ពុំមានការអនុញ្ញាតច្បាប់ត្រឹមត្រូវទេ ហើយខុសបច្ចេកទេសលើការសាងសង់ ហើយសំណង់នេះ គឺស្ថិតនៅក្នុងភូមិបាលិលេយ្យ ១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការលើកឡើង របស់លោកស្រី ម៉ែន ណារិន បានប្រាប់គណៈកម្មការវិញថា៖ ខ្លួនបានឲ្យមេការរត់ច្បាប់រួមទាំងឲ្យវិស្វករមកត្រួតពិនិត្យ ដើម្បីសាងសង់សំណង់ដែលមានកម្ពស់ ១០ជាន់ ហើយលោកស្រីពុំបានធ្វើអគារកម្ពស់ ១០ ជាន់ទេ គឺធ្វើត្រឹមតែ ៨ជាន់តែប៉ុណ្ណោះ ដោយសារខ្វះលុយ។
លោកស្រី បានបន្តទៀតថា ឯកសារពាក់ព័ន្ធនឹងអគាររបស់លោកស្រី គឺនៅលើមេការ និងវិស្វករជាអ្នកគ្រប់គ្រង។ ចំពោះឯកសារច្បាប់សាងសង់យ៉ាងណានោះ គឺលោកស្រីពុំបានដឹងទេនៅលើវិស្វករ និងមេការជាអ្នកទទួលខុសត្រូវ​។ ប៉ុន្តែបើមន្ត្រីជំនាញរកឃើញថា សំណង់របស់លោកស្រី ពុំមានឯកសារគត្តិយុត្តត្រឹមត្រូវនោះ លោកស្រីយល់ព្រមអនុវត្តទៅតាមផ្លូវច្បាប់ និងតាមការណែនាំដល់មន្ត្រីជំនាញតែម្តង។
មេភូមិបាលិលេយ្យ ១ បានអះអាងថា សំណង់របស់លោកស្រី គឺសាងសង់ជាងមួយឆ្នាំហើយ ដោយពុំមានច្បាប់គ្រប់គ្រាន់ឡើយ បើទោះបីជាអាជ្ញាធរ បានណែនាំយ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ខាងលើមិនស្ដាប់ដែរ៕ដោយ៖ការិយាល័យនិពន្ធនាយក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090