ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

បង្ក្រាបគ្រឿងញៀន ១១ខែ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

បង្ក្រាបគ្រឿងញៀន ១១ខែ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

បង្ក្រាបគ្រឿងញៀន ១១ខែ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង

ភ្នំពេញ៖ចាប់បាន​ក្រុម​ជួញដូរ​គ្រឿងញៀន និង​បាន​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ២​តោន និង​ឃាត់​មនុស្ស​ជាង​មួយ​ម៉ឺន​ពីរពាន់​នាក់ និង​ឃាត់ទុក​ទ្រព្យសម្បត្តិ​អចលនទ្រព្យ ១២​កន្លែង រួមទាំង​កាំភ្លើង​វែង ខ្លី​ជាង ៧០​ដើម​។ ការបង្ក្រាប​នេះ​គឺ​ក្នុង​រយៈពេល ១១​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​


​យោងតាម​របរបាយការណ៍ពីគណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដែលម្សិលមិញ ថ្ងៃនេះទទួលបាន នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​បានបង្ហាញ​ថា៖ លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា បង្ក្រាបបាន ៥.៥៦០​ករណី ឃាត់​មនុស្ស​១២.១៩៣​នាក់ (​ស្រី​៧៣៦​នាក់​) ក្នុងនោះ​ជនបរទេស​ជនបរទេស​៣១០​នាក់ (​ស្រី​៤៥​នាក់​) មាន​១៣​សញ្ជាតិ​។
​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ មួយ​តោន ៧៤៨​គីឡូ​៧០៥,៩១​ក្រាម​, កញ្ឆា​៥០.០៨៨​ដើម​, កញ្ឆា​ស្ងួត ១០៤​គីឡូ ៦៩៥​ក្រាម​និង​សារធាតុ​ផ្សំ​គីមី​មួយ​តោន​១៣៩​គីឡូក្រាម​។
​ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ៣.៩៥៩​ករណី ឃាត់ ៧.៦៧៧​នាក់​(​ស្រី ៥៣៦​នាក់​) និង​ដាំ​ដុះ ៣៣​ករណី ឃាត់ ប្រាំបួន​នាក់​(​ស្រី ៥​នាក់​)​។ ប្រើប្រាស់ ១.៥៦៨​ករណី ឃាត់ខ្លួន​៤.៥០៧​នាក់​(​ស្រី ១៩៥​នាក់​)​។ អនុវត្ដ​ន៍​ដីកា​៖៤៤២ ដីកា ឃាត់ខ្លួន​៤០៥​នាក់​(​ស្រី​១៧​នាក់​)​។​
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​មាន​ទម្ងន់ មួយ​តោន​៧៤៨ គីឡូក្រាម ៧០៥,៩១​ក្រាម​, កញ្ឆា​៥០.០៨៨ ដើម​, កញ្ឆា​ស្ងួត ១០៤​គីឡូក្រាម​៦៩៥​ក្រាម និង​សារធាតុ​ផ្សំ​គីមី​មួយ​តោន ១៣៩ គីឡូក្រាម​។ សម្ភារ​ចាប់យក​មាន រថយន្ដ​១១៥​គ្រឿង​,​ម៉ូតូ ១.៥០៤​គ្រឿង​,​ទូរ​សព្ទ ៥.២៨៧​គ្រឿង​,​ជញ្ជីង ៣០១​គ្រឿង​,​អាវុធខ្លី​៣៩​ដើម​និង​អាវុធ​វែង​៣៨​ដើម​(​កែច្នៃ​28​ដើម​)​។ លុយ​ខ្មែរ ៥០.៤០០​រៀល​, លុយ​អាម៉េរិក ៣៣.៤៩១​ដុល្លារ​, លុយ​ថៃ ១២៤.៦៩០​បាត និង​លុយ​វៀតណាម ៨០.០០០​ដុង​។


​ឃាត់ទុក​ទ្រព្យសម្បត្តិ​៖ អចលនទ្រព្យ​១២​កន្លែង ក្នុងនោះ​ដី​និង​ផ្ទះ​ប្រាំ​កន្លែង​(​តាកែវ​មួយកន្លែង​, បន្ទាយមានជ័យ​មួយកន្លែង​, កោះកុង​មួយកន្លែង​, ប៉ោយប៉ែត​ពីរ​កន្លែង​, សៀមរាប​ពីរ​កន្លែង និង​ភ្នំពេញ​បី​កន្លែង​) និង ខុន​ដូ ពីរ​បន្ទប់​នៅ​ភ្នំពេញ​។ គណនី​ធនាគា​ចំនួន ប្រាំបួន​គណនី និង​បង្កក​សាច់ប្រាក់​ចំនួន​១៦.០៤៧,១៧​ដុល្លារ​៕​ដោយ៖ការិយាល័យនិពន្ធនាយក

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090