ថ្ងៃ ចន្ទ័ ទី 9​ ខែ មិថុនា ឆ្នាំ 2025
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី អញ្ជើញចុះពិនិត្យការសាងសង់និងការរៀបចំប្រារឰពិធីខួបទិវានយោបាយឈ្នះឈ្នះ នៅវិមានឈ្នះឈ្នះ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី អញ្ជើញចុះពិនិត្យការសាងសង់និងការរៀបចំប្រារឰពិធីខួបទិវានយោបាយឈ្នះឈ្នះ នៅវិមានឈ្នះឈ្នះ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី
អញ្ជើញចុះពិនិត្យការសាងសង់និងការរៀបចំប្រារឰពិធីខួបទិវានយោបាយឈ្នះឈ្នះ នៅវិមានឈ្នះឈ្នះ

ចេញផ្សាយថ្ងៃច័ន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
ដោយ៖ការិយាល័យនិពន្ធនាយក
រាជធានីភ្នំពេញ៖នៅរាត្រីថ្ងៃទី១២​  ខែធ្នូ ឆ្នាំ២០២១នេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យបន្ទាន់លើដំណើរការសាងសង់ និងរៀបចំប្រារព្ធ ពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះ ឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
សម្ដេចពិជ័យសេនា បានពិនិត្យលើការងារគ្រប់ផ្នែក ដែលត្រូវជំរុញឲ្យការប្រារព្ធពិធីដំណើរទៅបានរលូន ទាំងផ្នែកអាងទឹក រូបចម្លាក់ សំណង់ជាដើម ព្រោះការប្រារព្ធពិធីកាន់តែគៀកថ្ងៃហើយ ដូច្នេះបើទោះបីជាមមាញឹកយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ឆ្លៀតចុះទៅតាមដាន និងសិក្សាហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្រៅ ខាងក្នុង ដែលប្រមូលផ្ដុំផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ដែលត្រូវបង្ហាញ និងបញ្ជាក់ជូនសាធារណៈជន នៅក្នុងឱកាសប្រារព្ធ ពិធី អបអរសាទរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ។

បន្ថែមពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឲ្យយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ការងារពិធីការ និងការធានា ដើម្បីចាត់ចែងធ្វើជាបន្ទាន់នូវអ្វីដែលនៅសេសសល់ ឲ្យបានឆាប់រហ័សដោយតម្រូវឲ្យបញ្ចប់នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីបន្ដទៅដំណាក់កាលចុងក្រោយ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមការងារបច្ចេកទេសថា ដើម្បីពន្លឿនការងារឲ្យរួចរាល់តាមពេលកំណត់ គឺក្រុមការងារនឹងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាកឡើយ។
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090