ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

កន្ទេលធំបន្លំដេកអភិបាល រង ខេត្តបន្ទាយមានជ័យម្នាក់ រំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តើថ្នាក់លើ គួរដាក់ចារកិច្ចសេុីបមើលផងទាន

កន្ទេលធំបន្លំដេកអភិបាល រង ខេត្តបន្ទាយមានជ័យម្នាក់ រំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តើថ្នាក់លើ គួរដាក់ចារកិច្ចសេុីបមើលផងទាន

កន្ទេលធំបន្លំដេកអភិបាល រង ខេត្តបន្ទាយមានជ័យម្នាក់ រំលោភយកដីផ្លូវ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តើថ្នាក់លើ គួរដាក់ចារកិច្ចសេុីបមើលផងទាន

ខេត្តបន្ទាយមានជ័យ៖កន្ទេលធំបន្លំដេក
ដីផ្លូវ មួយកន្លែង ត្រូវបាន លោកអភិបាល រង ខេត្តបន្ទាយមានជ័យ ម្នាក់មាន
ឈ្មោះ អោម ចន្ថា បានចាក់ ដី និង បោះបង្គោល របង រំលោភ យកដី ផ្លូវ ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ដោយ មិនខ្លាច ញញើត និង ច្បាប់ឡើយ ។ ប្រភពបន្តថា ទីតាំងដីផ្លូវ ដែល លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ បានរំលោភយកនោះ គឺស្ថិតនៅជាប់ផ្ទះរបស់លោកអភិបាលរងខេត្តរូបនេះ ផ្ទាល់តែម្តង ហើយក៏ជាប់និងរបងស្នាក់ការ គយចល័ត ទឹកថ្លា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ នឹង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយ យោង តាមសម្តី របស់មន្រ្តី ម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានអះអាងឲ្យសារព័ត៌មាន ម្សិលមិញ ថ្ងៃនេះ យើងដឹងថា៖ ដីដែលត្រូវ បានគេចាក់ដី និង បោះបង្គោល របង រំលោភ យកដី ផ្លូវនេះ គឺពិតជា ឈ្មោះ អោម ចន្ថា មានតួនាទី ជាអភិបាលរង ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន ហើយដីផ្លូវ ដែលបាន រំលោភយកនេះ គឺនៅក្នុងប្លង់ដឺម៉ាស់ មានទទឹង រហូតទៅដល់ ២០ ម៉ែត្រ និងបណ្តោយ ជិត ១០០ ម៉ែត្រ ។

ពាក់ព័ន្ធ បញ្ហា ដូចខាងលើ ត្រូវបាន មហាជន រិះគន់ យ៉ាងចាស់ដៃ ផងដែរថា ធ្វើជាថ្នាក់ ដឹកនាំ មួយរូប មានតួនាទី ជាអភិបាល រងខេត្ត ម្នាក់ដែរ តើហេតុអី ចេះច្បាប់ និង ជាអ្នកអនុវត្ត ច្បាប់ បែរជា អង្គុយលើ ច្បាប់ បំពានលើ ច្បាប់បែបនេះ? មហាជន សូមស្នើ ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ និង សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មេត្តា ចាត់អធិការកិច្ចស៊ើប អង្កេត និង ទប់ស្កាត់ ជាបន្ទាន់ ផងទាន កុំអោយ មន្រ្តីថ្នាក់ក្រោម ជាតិមួយចំនួន ទៀតយកគំរូតាម ។

ជុំវិញ បញ្ហានេះ នៅរសៀល ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ នេះ លោក អោម ចន្ថា អភិបាល រងខេត្ត បន្ទាយមានជ័យ សារព័ត៌មាន យើង មិនអាចសុំការបំភ្លឺបានទេ ដោយសារខលចូលជាច្រើនដង តែមិនមានអ្នកទទួល ។ រីឯលោក អាង ណារិទ្ធ ប្រធាន មន្ទីរ រៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និង សូរិយោដី ខេត្ត បន្ទាយមានជ័យ បានប្រាប់ តាមទូរស័ព្ទ ឲ្យដឹងថា ករណី លោក មិនទាន់ បានទទួល ព័ត៌មានទេ សូមសួរទៅលោកអភិបាលក្រុង សិរីសោភ័ណ ។ ដោយឡែកលោក ហុឺល រីយ៉ា អភិបាល នៃគណៈ អភិបាលក្រុង សិរីសោភ័ណ បានប្រាប់ថា ករណីនេះ លោក បានទទួលព័ត៌មាន និង ចាត់ចែងរួចហើយ ដោយឲ្យលោក អោម ចន្ថា អភិបាលរងខេត្ត ធ្វើកិច្ចសន្យា ខ្ចីដីផ្លូវ ប្រើប្រាស់ ធ្វើជាក្រោលគោសិន ទម្រាំលក់គោអស់។

ចំពោះបញ្ហានេះ មហាជន កំពុងតែមានការព្រួញបារម្មណ៍យ៉ាង ខ្លាំង ដោយខ្លាច លោកអភិបាលរងខេត្តរូបនេះ ប្រើក្បាច់គុណ កន្ទេលធំ បន្លំដេក នាពេលអនាគត់ ប្រជាពលរដ្ឋ ភ្លេចរឿងនេះ ហើយឆ្លៀតឱកាស ធ្វើលិខិតស្នាម រំលោភយកដីផ្លូវមួយនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ហើយម្យ៉ាងវិញទៀត ផ្លូវមួយខ្សែ គឺ មានប្រជាពលរដ្ឋ ច្រើនណាស់ បានប្រើប្រាស់ ផ្លូវមួយខ្សែនេះ ដើម្បី ចេញ-ចូល ទៅដីស្រែរបស់ពួកគាត់ ជាប្រចាំថ្ងៃផងដែរ ។ ក្នុងនោះប្រជាពលរដ្ឋ សួរថា ចុះបើបិទផ្លូវ បែបនេះ ឲ្យពួកគាត់ចេញ-ចូលបង្ករបង្កើនផល តាមណា?៕ដោយ៖ការិយាល័យនិពន្ធនាយក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090