ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ==>១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង៧សែនច្បាប់!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំពារសុខភាពសង្គម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅសាធារណរដ្ឋប្រជាមានិតចិន!==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ នៅប្រទេសចិន==>សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសចិន
0

បំបែកសំណុំរឿងឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់មនុស្សមួយគ្រួសារ នៅខេត្តមណ្ឌលគិរី បានជនសង្ស័យចំនួន៦នាក់

បំបែកសំណុំរឿងឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់មនុស្សមួយគ្រួសារ នៅខេត្តមណ្ឌលគិរី បានជនសង្ស័យចំនួន៦នាក់

បំបែកសំណុំរឿងឃាតកម្មដ៏សាហាវព្រៃផ្សៃសម្លាប់មនុស្សមួយគ្រួសារ នៅខេត្តមណ្ឌលគិរី បានជនសង្ស័យចំនួន៦នាក់

ចេញផ្សាយថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២
ដោយ៖ការិយាល័យពន្ធនាយក ម្សិលមិញ ថ្ងៃនេះ

មណ្ឌលគីរី៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃយង់ខ្នងសម្លាប់មនុស្សមួយគ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយចោទប្រកាន់ក្រុមគ្រួសារជនរងគ្រោះថា ចេះអំពើអាបធ្មប់នោះ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើសកម្មភាពកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។


ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងអង្គការការពារកុមារ CPU ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។
បើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ម្សិលមិញ ថ្ងៃនេះឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើងនៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ហើយរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មន្ដ្រីនគរបាលជំនាញបានឈានទៅដល់កំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៦នាក់។

ពាក់ព័ន្ធជនដៃដល់ទាំង៦នាក់នោះ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ក៏បានអះអាងដែរថា រួមមាន៖
ទី១./ឈ្មោះ ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង ជាជនដៃដល់
ទី២./ឈ្មោះ រឹម ធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាជនដៃដល់
ទី៣./ឈ្មោះ នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាជនដៃដល់
ទី៤./ឈ្មោះ ធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង ជាជនដៃដល់
ទី៥./ឈ្មោះ ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្នង ជាអ្នកបញ្ជាឲ្យសម្លាប់
ទី៦./ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបញ្ជាឲ្យសម្លាប់។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ និងលោកវរសេនីយ៍ឯក ហែម បូណា បានបញ្ជាក់ដូចគ្នាថា ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព បាញ់ និងវាយសម្លាប់ទៅលើជនរងគ្រោះ ទាំង០៦នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពិតប្រាកដមែន ដោយសារ គំនុំ រឿងចោទប្រកាន់ក្រុមគ្រួសាររងគ្រោះថា បានធ្វើអំពើ អាបធ្មប់ មកលើគ្រួសារខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។
គួរជម្រាបថា បើតាមសេចក្ដីរាយការណ៍ នៅទីតាំងកើតហេតុ កម្លាំងនគរបាលជំនាញមានការដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ កើត ប៊ុនណា និងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ដមណ្ឌលគិរី ដោយមានកម្លាំងនគរបាលជំនាញជាច្រើនចូលរួមប្រតិបត្តិការតាំងពីថ្ងៃកើតហេតុ ដោយសម្រាកនិងប្រើពេលជាច្រើននៅក្នុងព្រៃ។
សូមបញ្ជាក់ថា សពជនរងគ្រោះក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះត្រូវបានគេចាត់ទុកថា ជាអំពើឃាតកម្មមួយដ៏សាហាវដែលកើតមានឡើងនៅដើមឆ្នាំ២០២២នេះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090