ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 067 300 777 | 081 784447 | 011 558090 E-mail: chenhaeng098@gmail.com
ព័ត៌មាន​ថ្មី
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ! www.ytn-news.asia មានវីដេអូ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែន ពី ៣ ទៅ ៦ខែ==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល==>ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប ផ្ដល់សេវាជូនពលរដ្ឋ បានជាង ២ពាន់នាក់ហើយ==>អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់មួយចំនួនទៀត!==>សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចេញសេចក្តីប្រកាសព័ត៌មាន ករណីលោក ឡាយ សុជាតិ ទទួលចំណាត់ការផ្លូវច្បាប់ពីស្ថាប័នមានសមត្ថកិច្ច==>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការសិក្សាត្រៀមកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស==>ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ
0

ពិតជាខ្លាំងមែនរណ្ដៅដីខ្នាតយក្សដែលមានជម្រៅដល់ក្បាលប្រែក្បាលប្រេតរីឯមន្ទីររ៉ែខេត្ត និងមន្ទីរពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ហាក់មិនអើពើក្នុងការចុះពិនិត្យសង្ស័យតែ…!!!

ពិតជាខ្លាំងមែនរណ្ដៅដីខ្នាតយក្សដែលមានជម្រៅដល់ក្បាលប្រែក្បាលប្រេតរីឯមន្ទីររ៉ែខេត្ត និងមន្ទីរពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ហាក់មិនអើពើក្នុងការចុះពិនិត្យសង្ស័យតែ…!!!

ពិតជាខ្លាំងមែនរណ្ដៅដីខ្នាតយក្សដែលមានជម្រៅដល់ក្បាលប្រែក្បាលប្រេតរីឯមន្ទីររ៉ែខេត្ត និងមន្ទីរពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ហាក់មិនអើពើក្នុងការចុះពិនិត្យសង្ស័យតែ…!!!

ខេត្តសៀមរាប៖មានរណ្តៅដីមួយកន្លែងដែលមានជំរៅរាប់សិបម៉ែតនិងទំហំរាប់មុឺនម៉ែតការ៉េកំពុងតែប្រើគ្រឿងចក្រជាច្រើនគ្រឿង ជីកយកអាចម៍ដីដឹកយកទៅលក់គ្រប់ទីកន្លែង កំពុងតែផ្គើនទៅលើលិខិតអនុញ្ញាត្តិ របស់មន្ទីររ៉ែថមពលខេត្តសៀមរាប ប៉ុន្តែ ការអនុវត្តជីកយកអាចម៍ដីនេះមានជម្រៅជ្រៅរយម៉ែត្រឯណ្ណោះរណ្តៅដីខ្នាតយក្សមួយនេះដែរ ស្ថិតក្នុង សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះរណ្តៅដីដ៍សែនជ្រៅ វាអាចបង្ករហានិភ័យសម្រាប់ពួកគាត់ ហើយរណ្តៅដីមួយកន្លែងនេះ ត្រូវបានគេស្គាល់ម្ចាស់អាជីវកម្ម ឈ្មោះលោក ស្រី អេង សុខហ្គិច ជាអ្នកធំដ៏ល្បីល្បាញម្នាក់នៅខេត្តសៀមរាប ហើយក៏ជាអ្នកធ្វើអាជីវកម្មមុខជំនួញដ៏ល្បីគ្រាក់ៗប្រចាំខេត្តផងដែរ ។

គេសង្កេតឃើញថា ក្នុងបរិវេណរណ្តៅដីដែលកំពុងជីកយកអាចម៍ដីនោះដែរ គឺមានរណ្តៅចាស់ៗជាច្រើនកន្លែងទៀត សុទ្ធតែមានជម្រៅជ្រៅៗ ដែលម្ចាស់អាជីវកម្មមានឈ្មោះខាងលើ បានជីកយកអាចម៍ដីហើយពុំមានធ្វើរបងព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ ដើម្បីការពារជៀសវាង ដែលអាចបង្ករអោយមានគ្រោះថ្នាក់ដល់ក្មេងតូចៗ នឹងសត្វពាហនៈគោ ក្របី អាចនឹងធ្លាក់ចូលស្លាប់បាត់បង់ជីវិតម្យ៉ាងវិញមួយទៀតក្រុមអ្នកបើករថយន្តដឹកដីវិញ គឺមិនបានគ្របប៉ាតង់ឲ្យបានត្រឹមត្រូវនោះទេ ដីធ្លាក់រប៉ាត់រប៉ាយហុយទ្រលោមតាមភូមិដែលជាហេតុបង្ករអោយមានការហុយធូលីដីចូលពេញផ្ទះនិងបណ្តាលអោយមានជំងឺទៀតផង។

បើមើលកាយវិការអ្នកបើកបរវិញគឺជាន់លឿនដូចកាំជ្រួចឆ្លងទ្វីប ដោយមិនខ្វល់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍និង អាយុជីវិតរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនៅចំណុចភូមិសង្កាត់ខាងលើនោះទេ។

ពាក់ពន្ធ័ករណីរណ្តៅដីខាងលើ ដែលកន្លងមកថ្មីៗនេះ បណ្តាញសារព័ត៌មានយើងខ្ញុំធ្លាប់បានធ្វើការទំនាក់ទំនងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីសាកសួរចំពោះទីតាំងដែលម្ចាស់អាជីវកម្មកំពុងជីកយកអាចម៍ដីដ៍ចាស់វស្សា មកហើយនោះ គឺជាតំបន់ស្រប់ទៅតាមច្បាប់ដែរឬទេ? លោកបានប្រាប់ឲ្យដឹងថា វាជាតំបន់ដែលស្ថិតនៅក្នុងផ្ទៃបាតអាងដើម្បីស្តុកទឹកអោយប្រជាពលរដ្ឋធ្វើស្រែនោះទេ ពុំមានការពាក់ព័ន្ធហាមឃាត់នោះឡើយ

លោកបន្តទៀតថា រាល់ការស្នើសុំគឺមានអាជ្ញាបណ្ណ័ពីរដ្ឋបាលខេត្តសៀមរាបតែមួយរយៈចុងក្រោយលោកពុំបានដឹងថានៅមានសពុលភាពបន្តនោះដែលបើបងប្អូនអ្នកសារព័ត៌មានចង់ដឹងអាចទំនាក់ទំនងជាមួយមន្ទីររ៉ែថាមពលនឹងមន្ទីរបរិស្ថានខេត្តទៅដឹងហើយ។

ចំណែកលោក ឡេង លាត ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បណ្តាញព័ត៌មានយើងខ្ញុំធ្លាប់បានទំនាក់ទំនងខលតាមទូរស័ព្ទដើម្បីសុំធ្វើបទសម្ភាសន៍ទៅលើអាជីវកម្មមួយនេះ តើមានច្បាប់អនុញ្ញាត្តិដែរឬទេ និងកំណត់ជម្រៅអោយជីកជម្រៅប៉ុន្មានម៉ែត្រ ដើម្បីស្របទៅតាមច្បាប់អនុញ្ញាត្តិដែរឬទេ ព្រោះជាក់ស្តែងការជីកយកអាចម៍ដីរបស់ម្ចាស់អាជីវកម្មបានធ្វើការជីកមានជម្រៅជ្រៅស្ទើរតែដល់ក្បាលប្រែតទៅហើយនោះ និងបង្កផលប៉ះពាល់ទៅដល់រ៉ែធន់ធានធម្មជាតិផ្សេងៗ។
លោកបានប្រាប់ថា សូមទៅមើលនិងសួរទៅសាលាខេត្តទៅឬទៅមើលច្បាប់នៅច្រកទៅដឹងហើយរីឯ លោក សុិន គង់ ប្រធានមន្ទីបរិស្ថាខេត្តសៀមរាប ខលចូលមិនមានការឆ្លើយតប។

ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរជំនាញពាក់ពន្ធ័ទាំងអស់ ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គួរមានវិធានការពិនិត្យទៅលើរណ្តៅដីខ្នាត់យក្សមួយនេះផងនិងមានជំរៅដ៍ជ្រៅមហិមាដែលផ្គើនច្បាប់អនុញ្ញាត្តិនេះផងទាន៕

ការិយាល័យយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ដោយ៖លោក ម៉ាន់ មី ០៩!!

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 067 300 777 | 081 784447 | 011 558090 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ម្ស៉ិលម៉ិញ ថ្ងៃនេះ | Yesterday Today News»

សហការផ្តល់ព័ត៌មាន៖ 067 300 777 | 081 784447 | 011 558090